×

ក្រុមហ៊ុន CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតមិត្តភាពរបស់ក្រុមដែលមានកៅអីលេងនៅព្រឹត្តិការណ៍ Euro 2024 ចាប់ពីយប់នេះតទៅនៅ MyTV និង CBS Sports

ក្រុមហ៊ុន CBS ដែលជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងពាំនាំនូវផ្ទាំងទស្សនីយភាពនៃការប្រកួតមិត្តភាពកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិ ដែលមានកៅអីលេងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប ឆ្នាំ២០២៤ (UEFA Euro 2024) ចាប់ពីយប់នេះតទៅ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងហ្វេសប៊ុកផេក CBS Sports ។

CBS នឹងផ្សាយចំនួន ៦ គូ សម្រាប់ទស្សនិកជននៅក្នុងប្រទេសកម្ពុជា ដោយចាប់ផ្ដើមពីជំនួបរវាង
ហុល្លង់ ទល់នឹង កាណាដា នៅយប់នេះ ម៉ោង ១:៤០ នាទីរំលងអធ្រាត្រ,
បន្ទាប់មក អាល្លឺម៉ង់ Vs ក្រិក នៅយប់ថ្ងៃទី៨មិថុនា ម៉ោង ១:៤០ នាទីរំលងអធ្រាត្រ,
ព័រទុយហ្គាល់ Vs ក្រូអាត, យប់ថ្ងៃទី៨មិថុនា ម៉ោង ២៣:៤០ នាទី,
អ៊ីតាលី Vs បូស្នៀ, យប់ថ្ងៃទី១០មិថុនា ម៉ោង ១:៤០ នាទីរំលងអធ្រាត្រ,
ប៉ូឡូញ Vs តួកគី, យប់ថ្ងៃទី១១មិថុនា ម៉ោង ១:៤០ នាទីរំលងអធ្រាត្រ,
និង ព័រទុយហ្គាល់ Vs អៀរឡង់ យប់ថ្ងៃទី១២មិថុនា ម៉ោង ១:៤០ នាទីរំលងអធ្រាត្រ។

សូមជម្រាបថា ក្រុមហុល្លង់ អាល្លឺម៉ង់ ព័រទុយហ្គាល់ ក្រូអាត ក្រិក អ៊ីតាលី ប៉ូឡូញ និង តួកគី សុទ្ធតែជាក្រុមដែលនឹងលេងនៅព្រឹត្តិការណ៍ UEFA Euro ដែលចាប់ផ្ដើមពីថ្ងៃទី១៤មិថុនា ដល់ ១៤កក្កដា ឆ្នាំ២០២៤ ដែល CBS ទទួលសិទ្ធិផ្ដាច់មុខផ្សាយបន្តផ្ទាល់នៅក្នុងប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង