×

គ្រូអាល្លឺម៉ង់គ្រោងប្រកាសបញ្ជីឈ្មោះចុងក្រោយសម្រាប់ព្រឹត្តិការណ៍ Euro 2024 ក្រោយប្រកួតមិត្តភាពយប់នេះដែលផ្សាយបន្តផ្ទាល់នៅ MyTV និង CBS Sports

លោក Julian Nagelsmann គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បានប្រកាសថា គាត់នឹងសម្រេចចិត្តលើបញ្ជីឈ្មោះក្រុម ២៦នាក់ចុងក្រោយ ក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ។

អាល្លឺម៉ង់ នឹងប៉ះក្រិកក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំចុងក្រោយរបស់ពួកគេ នៅយប់នេះ មុនពេលការប្រកួត ទល់នឹងក្រុម ស្កុតឡែន នៅថ្ងៃបើកឆាក ព្រឹត្តិការណ៍ Euro 2014 នៅយប់ថ្ងៃទី១៤ ខែមិថុនា។

លោក Nagelsmann បានបង្ហាញបញ្ជីឈ្មោះបឋម ចំនួន ២៧នាក់។ UEFA តម្រូវឱ្យក្រុមនីមួយៗមានកីឡាករមិនលើសពី ២៦ នាក់ តែមិនឱ្យក្រោម ២៣នាក់ឡើយ។

អតីតអ្នកចាត់ការក្លិប Bayern Munich បានឱ្យដឹងថា កីឡាករដែលអាចជាប់នៅក្នុងបញ្ជីឈ្មោះចុងក្រោយ គឺអាស្រ័យលើទម្រង់លេងទល់នឹងក្រិក ប៉ុន្តែលោកមិនផ្តល់តម្រុយណាមួយអំពីកីឡាករដែលទំនងជានឹងត្រូវកាត់ចោលនោះទេ។

សូមបញ្ជាក់ដល់ទស្សនិកជននៅកម្ពុជា ថា ការប្រកួតមិត្តភាពរវាងអាល្លឺម៉ង់ ទល់នឹងក្រិក នឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MyTV និងហ្វេសប៊ុកផេក CBS Sports ចាប់ពីម៉ោង ១:៤០ នាទីរំលងអធ្រាត្រ យប់នេះតទៅ៕

“CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ ការប្រកួតមិត្តភាពមុនព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០២៤
រីករាយទស្សនាតាមកាលវិភាគខាងក្រោម៖

អាល្លឺម៉ង់ Vs ក្រិក, យប់ថ្ងៃទី៨មិថុនា ម៉ោង ១:៤០ នាទីរំលងអធ្រាត្រ នៅ MyTV
ព័រទុយហ្គាល់ Vs ក្រូអាត, យប់ថ្ងៃទី៨មិថុនា ម៉ោង ២៣:៤០ នាទី នៅ MyTV
អ៊ីតាលី Vs បូស្នៀ, យប់ថ្ងៃទី១០មិថុនា ម៉ោង ១:៤០ នាទីរំលងអធ្រាត្រ នៅ MyTV
ប៉ូឡូញ Vs តួកគី, យប់ថ្ងៃទី១១មិថុនា ម៉ោង ១:៤០ នាទីរំលងអធ្រាត្រ នៅ MyTV
ព័រទុយហ្គាល់ Vs អៀរឡង់ យប់ថ្ងៃទី១២មិថុនា ម៉ោង ១:៤០ នាទីរំលងអធ្រាត្រ នៅ MyTV”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង