×

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសមិនឱ្យកីឡាករ ដាវលីឌុច ប្រកួតគុនខ្មែរ នៅទឹកដីកម្ពុជា

ថ្មីៗនេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាស ប្រកាសមិនឱ្យកីឡាករ ដាវលីឌុច ប្រកួតគុនខ្មែរនៅទឹកដីកម្ពុជាឡើយ។

ឯកឧត្តមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះថា៖ “តើបុគ្គលនេះចង់បានលុយ ឬចង់ផ្តួលកីឡាករមួយថៃ?

បើចង់ផ្តួលកីឡាករមួយថៃ អ្នកអាចទៅប្រកួតនៅសង្វៀនប្រទេសថៃ ឬទៅប្រកួតនៅភូមាស្រុកអ្នកឯងចុះ។ គុនខ្មែររបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះគូប្រកួតគ្រប់ជាតិសាសន៍ មិនត្រូវការពឹងពាក់អ្នកឯងទេ។

ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធគុនខ្មែរ ខ្ញុំមិនស្វាគមន៍បុគ្គលនេះឡើងសង្វៀនគុនខ្មែរដាច់ខាត។ បើចង់ឡើងសង្វៀនគុនខ្មែរម្តងទៀត អ្នកអាចរងចាំរហូតដល់ប្រធានសហព័ន្ធអាណត្តិថ្មីចុះ។”

ការលើកឡើងរប​ស់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើឡើងបន្ទាប់ពីកីឡាករប្រដាល់ ដាវលីឌុច បាននិយាយថា លោកត្រូវការ ១លានដុល្លារ បើសិនចង់ឱ្យខ្លួនឡើងសង្វៀនម្ដងទៀត ដើម្បីផ្ដួលកីឡាករ Muay Thai ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង