ប្រទេសអាល្លឺម៉ង់ បានត្រៀមកម្លាំងការពារសន្តិសុខមុនពេលចាប់ផ្តើមនូវការប្រកួតជើងឯកទ្វីបអឺរ៉ុប នៅថ្ងៃទី១៤ ខែមិថុនា ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមានពីក្រុមជ្រុលនិយម ក្រុមទំនើង អំពើហិង្សា និងការវាយប្រហារតាមអ៊ីនធឺណិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។
លោកស្រី Nancy Faeser រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ រំពឹងថានឹងមានអ្នកគាំទ្រចំនួន ២,៧ លាននាក់មកទស្សនានៅកីឡដ្ឋាននានាក្នុងព្រឹត្តិការណ៍ UEFA Euro 2024 និងប្រហែល ១២ លាននាក់ ជាអ្នកគាំទ្រដែលទស្សនានៅខាងក្រៅកីឡដ្ឋាន។
លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា៖ “អ្នកមិនអាចធានាសុវត្ថិភាព ១០០% បានទេ ប៉ុន្តែយើងត្រូវបានរៀបចំយ៉ាងល្អ ហើយនៅតែមានការប្រុងប្រយ័ត្នខ្ពស់”។
លោកស្រីបន្តថា នឹងមានវត្តមានប៉ូលីសដ៏ច្រើនដែលគាំទ្រដោយមន្រ្តីមកពីប្រទេសផ្សេងទៀត និងអ្នកស្ម័គ្រចិត្តចំនួន ១៦០០០ នាក់។
ចំពេលបរិយាកាសនយោបាយមានភាពតានតឹងដែលមានការវាយប្រហារជាច្រើនលើអ្នកនយោបាយ បុរសអាយុ ២៥ ឆ្នាំម្នាក់ បានវាយប្រហារដោយកាំបិតលើមនុស្ស ៦ នាក់នៅក្នុងការជួបជុំ ក្នុងក្រុង Mannheim នាពេលកន្លងទៅថ្មីៗនេះ។ ប៉ូលីសម្នាក់បានស្លាប់ ចំណែកជនល្មើស ត្រូវបានស្លាប់អំឡុងពេលប៉ះទង្គិចជាមួយប៉ូលិស៕
“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”