×

ក្លិបណាហ្គាវើល ប្រកាសពីការចែកផ្លូវរបស់លោក មាស ចាន់ណា នៅចុងខែនេះ

ក្លិបបាល់ទាត់ណាហ្គាវើល បានប្រកាសជាផ្លូវការថា លោក មាស ចាន់ណា នឹងត្រូវចាកចេញពីក្លិបនៅចុងខែតុលានេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។

ក្លិបបាល់ទាត់ណាហ្គាវើល បានថ្លែងអំណរគុណចំពោះគាត់ដែលបានបំពេញការងារសម្រាប់ក្លិបកន្លងមក ទាំងជាកីឡាករ និងជាគ្រូបង្វឹកផង។ ក្លិបបានជូនពរឱ្យគាត់បន្តទទួលបានជោគជ័យ ក្នុងអាជីពជាគ្រូបង្វឹកនាពេលអនាគតផងដែរ។

លោក មាស ចាន់ណា មានបទពិសោធក្នុងវិស័យបាល់ទាត់ប្រមាណ ២០ឆ្នាំជាមួយណាហ្គាវើល (១៣ឆ្នាំជាកីឡាករ និង៧ឆ្នាំជាគ្រូបង្វឹក)។ លោកគ្រូធ្លាប់ជាអតីតកីឡាករឆ្នើមមួយរូបដែលពាក់ស្លាកលេខ៧និងជាប្រធានក្រុមផងដែរ។ អតីតកីឡាករក្រុម NagaWorld រូបនេះពូកែខាងលើបាល់ចូលប្រអប់គ្រោះថ្នាក់ ក៏ដូចជាការលើកបាល់ជ្រុងនិងការទាត់បាល់ហ្វ្រីឃីក។

ក្រោយការប្រកាសនេះ លោក មាស ចាន់ណា បានសរសេរបែបនេះនៅលើបណ្ដាញសង្គម៖ “បងសូមអរគុណដល់ប្អូនៗដែលជាកីឡាករណាហ្គាវើលទាំអស់ដែលយើងបានរួមរស់ជាមួយគ្នា ហត់នឿយជាមួយគ្នា សប្បាយជាមួយគ្នា តែពេលនេះជាពេលវេលាដែលយើងត្រូវបែកគ្នា បាល់ទាត់តែប៉ុណ្ណឹង សូមប្អូនៗបន្តការហ្វឹកហាត់អោយបានល្អដើម្បីអាជីពនិងក្តីសុបិន្តរបស់យើង បងសង្ឃឹមថាថ្ងៃណាមួយយើងនឹងធ្វើការជាមួយគ្នាម្តងទៀត សូមផ្តាំប្អូនៗថា ភាពស្មោះត្រង់គឹសំខាន់ណាស់សំរាប់សាងកេរ្ត៍ឈ្មោះរបស់យើង ដូច្នេះប្អូនៗត្រូវចេះស្រលាញ់គ្នា គោរពគ្នា អោយតំលៃគ្នា និងកែលំអគ្នា៕”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង