ក្រុមហ៊ុន CBS នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខការប្រកួតទាំងអស់សម្រាប់ព្រឹត្តិការណ៍ UEFA EURO 2024 នៅក្នុងប្រទេសកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ព្រមទាំងហ្វេសប៊ុកផេក និងយូធូបឆានែល CBS Sports ។ លោកអ្នកអាចទាញយកកាលវិភាគប្រកួតកម្រិតរូបភាពច្បាស់នៅទីនេះ Telegram CBS Sports ។
ប្រទេសអាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ UEFA EURO 2024 ដែលជាព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុបជាលើកទី១៧។
ប្រទេសអាល្លឺម៉ង់ខាងលិច ធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ១៩៨៨ ប៉ុន្តែនេះជាលើកដំបូងដែលប្រទេសអាល្លឺម៉ង់ បានរៀបចំព្រឹត្តិការណ៍នេះ ចាប់តាំងពីការបង្រួបបង្រួមប្រទេសឡើងវិញ។
អាល្លឺម៉ង់ខាងលិចបានឈ្នះជើងឯក Euro ចំនួនពីរលើក កាលពីឆ្នាំ ១៩៧២ និង ១៩៨០ ខណៈអាល្លឺម៉ង់ដែលបានបង្រួបបង្រួម បានឈ្នះនៅឆ្នាំ ១៩៩៦។
ព្រឹត្តិការណ៍ UEFA EURO 2024 គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។ វគ្គចែកពូល ចាប់ផ្ដើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែមិថុនា ហើយវគ្គចាញ់ធ្លាក់ (Knockout Stage) ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា។
ក្រុមចំណាត់ថ្នាក់លេខ៣ ល្អបំផុតចំនួន ៤ក្រុម នឹងចូលរួមជាមួយក្រុមលេខ១ និងក្រុមលេខ២ នៅក្នុងពូលនីមួយៗ នៅវគ្គ ១៦ ក្រុមចុងក្រោយ។
ទីក្រុងទាំង១០៖
ក្រុង Berlin ៖ កីឡដ្ឋាន Olympiastadion Berlin (សមត្ថភាពផ្ទុកទស្សនិកជន 71,000 នាក់)
ក្រុង Cologne ៖ កីឡដ្ឋាន Cologne (43,000 )
Dortmund ៖ BVB Stadion Dortmund (62,000)
Dusseldorf៖ Düsseldorf Arena (47,000)
Frankfurt៖ Frankfurt Arena (47,000)
Gelsenkirchen៖ Arena AufSchalke (50,000)
Hamburg៖ Volksparkstadion Hamburg (49,000)
Leipzig៖ Leipzig Stadium (40,000)
Munich: Munich Football Arena (66,000)
និងក្រុង Stuttgart: កីឡដ្ឋាន Stuttgart Arena (51,000នាក់)
FUSSBALLLIBEBE ជាឈ្មោះបាល់ផ្លូវការសម្រាប់ UEFA EURO 2024។
Mascot ឈ្មោះAlbart ជាតុក្កតាខ្លាឃ្មុំ ដែលឈ្នះនៅក្នុងការបោះឆ្នោតតាមរយៈ UEFA Football in Schools programme ។
បទចម្រៀងផ្លូវការរបស់ Euro 2024 មានចំណងជើងថា FIRE ។