×

UEFA Euro 2024៖ មកចាប់អារម្មណ៍២គូ រវាង អេស្ប៉ាញVsក្រូអាត យប់នេះ និងស៊ែប៊ីVsអង់គ្លេស យប់ស្អែក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅ MyTV ហ្វេសប៊ុកនិងយូធូប CBS Sports

ក្រុមហ៊ុន CBS នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខ ការប្រកួតរវាង អេស្ប៉ាញ ទល់នឹង ក្រូអាត ចាប់ពីម៉ោង ១១:០០ នាទីយប់នេះតទៅ ហើយរំលង១ថ្ងៃ ការប្រកួតរវាង ស៊ែប៊ី ទល់នឹង អង់គ្លេស ចាប់ពីម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមិថុនា។ ការប្រកួតទាំងពីរ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ហ្វេសប៊ុកនិងយូធូប CBS Sports ។

អេស្ប៉ាញ Vs ក្រូអាត ថ្ងៃទី១៥ ខែមិថុនា ម៉ោង ១១:០០ នាទីយប់ នៅ MyTV ហ្វេសប៊ុកនិងយូធូប CBS Sports 

អេស្ប៉ាញ ដែលកំពុងស្វែងរកការឈ្នះពានរង្វាន់ EURO ជាលើកទី៤ ចាប់ផ្តើមភារកិច្ចដ៏លំបាកមួយទល់នឹង ក្រូអាត ដែលពួកគេបានយកឈ្នះដោយបាល់ប៉េណាល់ទីដើម្បីក្លាយជាជើងឯកពានរង្វាន់ Nations League កាលពីឆ្នាំមុន។ ក្រុមរបស់លោក Luis de la Fuente បានទទួលជ័យជម្នះក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមអង់ដូរ៉ា និងអៀរឡង់ខាងជើង ដោយខ្សែប្រយុទ្ធរបស់ក្រុម Real Sociedad, Mikel Oyarzabal បានធ្វើឱ្យមានការចាប់អារម្មណ៍ជាមួយនឹងគ្រាប់បាល់ចំនួន ៤ គ្រាប់ក្នុងការប្រកួតទាំងពីរ។

សម្រាប់ក្រុមជម្រើសជាតិក្រូអាតរបស់លោក Zlatko Dalić មានកីឡាករ Luka Modrić ជាប្រធានក្រុម ដែលជាខ្សែបម្រើដ៏ឆ្នើមដែលនឹងបង្ហាញខ្លួននៅ EURO ជាលើកទី៥របស់គាត់។ កីឡាករ Joško Gvardiol និង Mateo Kovačić របស់ Manchester City ជាកីឡាករដែលគួរឱ្យចាប់អារម្មណ៍របស់ក្រូអាត ដែលទទួលជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍លើក្រុមព័រទុយហ្គាល់ ក្នុងការប្រកួតមិត្តភាព កាលពីសប្តាហ៍មុន។

ក្រុមទាំងពីរ បានប្រកួតគ្នានៅព្រឹត្តិការណ៍ EURO 2020 ខណៈដែលអេស្ប៉ាញយកឈ្នះក្រូអាតោដយលទ្ធផល ៥-៣ បន្ទាប់ពីម៉ោងបន្ថែម។

ស៊ែប៊ី Vs អង់គ្លេស ថ្ងៃទី១៧ ខែមិថុនា ម៉ោង ២:០០ នាទីរំលងអធ្រាត្រ នៅ MyTV ហ្វេសប៊ុកនិងយូធូប CBS Sports 

ខ្សែប្រយុទ្ធ Aleksander Mitrović ស៊ុតបញ្ចូលទីបានច្រើនគ្រាប់ក្នុងក្របខណ្ឌ Premier League ពេលលេងនៅ Newcastle និង Fulham ខណៈពេលដែល Dušan Tadić បានចំណាយពេលជាច្រើនឆ្នាំនៅ Southampton ។ ក្រុមទាំងពីរប្រកួតគ្នាជាលើកដំបូង ចាប់តាំងពីប្រទេសស៊ែប៊ីក្លាយជាប្រទេសឯករាជ្យ ប៉ុន្តែគ្រូបង្វឹករបស់អង់គ្លេស លោក Gareth Southgate ត្រូវប្រុងប្រយ័ត្នពីសមត្ថភាពបាល់តែតរបស់ស៊ែប៊ី ជាក់ស្ដែង មួយភាគបីនៃគ្រាប់បាល់ចំនួន ១៥គ្រាប់របស់ពួកគេកាលពីវគ្គជម្រុះគឺជាបាល់តែត។

អង់គ្លេស ដែលជាជើងឯករងនៅព្រឹត្តិការណ៍ EURO 2020 មានការខកចិត្តក្រោយស៊ុតបាល់ប៉េណាល់ទីចាញ់អ៊ីតាលី។ ពួកគេបានចាញ់តែ ១ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៨ ប្រកួតរបស់ពួកគេនៅ Euro ដោយឈ្នះ១០ លើក និងស្មើ ៧លើក ។ មានការរំពឹងទុកគឺខ្ពស់ លើខ្សែបម្រើ Jude Bellingham របស់ Real Madrid ដែលឈ្នះពានស្បែកជើងមាសនៅ La Liga និង Phil Foden របស់ Man City ដែលជាពានកីឡាករឆ្នើមប្រចាំរដូវកាលនៅ Premier League កាលពីពេលថ្មីៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង