×

Ronaldo ទិញរថយន្តស៊េរីទំនើប តម្លៃជិត១២លានដុល្លារ

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Manchester United នឹងបន្ថែមរថយន្តថ្មីទៅក្នុងការការ៉ាស់របស់ខ្លួន ដោយទិញរថយន្តម៉ាក Bugatti Centodieci Spacial Edition ដែលត្រូវបានគេជឿថាមានតម្លៃប្រហែល ១០លានអឺរ៉ូ (ជិត ១២លានដុល្លារអាមេរិក)។

រថយន្តនេះមានតែ ១០គ្រឿងប៉ុណ្ណោះ ដែលត្រូវបានផលិត ហើយ Ronaldo គឺជាម្ចាស់របស់រថយន្តមួយគ្រឿងផងដែរ។

វាមាន ពណ៌ខ្មៅលាយស ជាមួយនឹងម៉ាស៊ីន W16 ចំណុះ ៨ លីត្រ។ វាមានល្បឿនអតិបរមា ៣៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលរថយន្តអាចរត់ពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ២,៦ វិនាទីប៉ុណ្ណោះ។

សូមជម្រាបថា Ronaldo មានរថយន្តទំនើបៗ ជាច្រើនដូចជា Ferraris ពីរគ្រឿង Lamborghini Rolls ១គ្រឿង Royce McLaren Senna ១គ្រឿង និង Bugatti Chiron ១គ្រឿង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង