×

មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្ម ទាមទារឱ្យបញ្ឈប់ការប្រណាំងរថយន្ត F1 នៅទីក្រុង Barcelona

មនុស្សជាច្រើនពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅកណ្តាលទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ពួកគេចំពោះការយកទីក្រុងនេះ ធ្វើជាទីលាននៃការប្រណាំងរថយន្ត F1។

ជាការពិត ការប្រណាំងរថយន្ត F1 នឹងឈានដល់ដំណាក់កាលទី១០ ដែលជាកម្មវិធី Spanish Grand Prix ធ្វើឡើងនាទីក្រុង Barcelona ចាប់ពីថ្ងៃទី ២១ ដល់ ២៣ ខែមិថុនា។

យ៉ាងណាមិញ បើទោះជាការប្រកួតប្រណាំងរថយន្ត F1 លំដាប់ពិភពលោកបានធ្វើឡើងនាទីក្រុង Barcelona ក្តី ប៉ុន្តែប្រជាជនរស់នៅទីក្រុងនេះមួយចំនួន មានការខឹងសម្បារ ចំពោះការបំពុល និងការកកស្ទះនៃព្រឹត្តិការណ៍ ដែលនាំមកនូវទីក្រុងមួយដែលអ្នករស់នៅទីនេះមានអារម្មណ៍ថាមានសម្ពាធ និងផលប៉ះពាល់នៃវិស័យទេសចរណ៍ដ៏ធំរួចទៅហើយ។

ដូច្នេះហើយ សម្រាប់អ្នកដែលមិនពេញចិត្តចំពោះការប្រណាំងរថយន្ត F1 នាទីក្រុង Barcelona ជាច្រើនពាន់នាក់បាននាំគ្នាមកប្រមូលផ្តុំដើម្បីធ្វើការតវ៉ាតែម្តង។

នៅក្នុងការធ្វើបាតុកម្មតវ៉ានោះដែរ អ្នកចូលរួមជាច្រើនបានលើកផ្ទាំងបដា និង ស្រែកថា ជាពាក្យស្លោកថា “យើងមិនចង់បាន F1 នៅក្នុងទីក្រុង!” ហើយ “Barcelona មិនមែនសម្រាប់លក់ទេ” ។
យ៉ាងណាមិញ ការតវ៉ាមិនបានសម្រេចនោះទេ ដោយមានការសម្របសម្រួល ហើយបាតុកម្មក៏បានបញ្ចប់ទៅវិញ ដោយគ្មានអំពើហិង្សា ឬ ឧបទ្ទវហេតុណាមួយដែរ។

សូមបញ្ជាក់ថា Spanish Grand Prix គឺជាដំណាក់កាលទី១០ ក្នុងចំណោម ២៤ នៃការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក រដូវកាល២០២៤។ គិតត្រឹមពេលនេះ កីឡាករហូឡង់ Max Verstappen មកពីក្រុម Red Bull Racing ជាអ្នកឈរកំពូលតារាងពិន្ទុសរុប ដោយមាន ១៩៤ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង