×

ខ្សែប្រយុទ្ធ Kylian Mbappe ចូលហ្វឹកហាត់ទាំងពាក់ម៉ាសការពារមុខ ខណៈបារាំងត្រៀមប៉ះហូឡង់នៅយប់នេះ

ខ្សែប្រយុទ្ធ Kylian Mbappe វិលត្រឡប់ចូលហ្វឹកហាត់វិញជាមួយជម្រើសជាតិបារាំង ដោយ ពាក់ម៉ាសការពារមុខ បន្ទាប់ពីរូបគេបានជួបបញ្ហារបួសបាក់ខ្ទង់ច្រមុះ កាលពីជំនួបទល់នឹងក្រុមអូទ្រីស ក្នុងព្រឹត្តិការណ៍ Euro 2024 វគ្គចែកពូល D។

បើទោះជាមានរបួស តែ Mbappe ហាក់ការបង្ហាញការតាំងចិត្តរបស់គេ សម្រាប់ការប្រជែងអោយក្រុមបារាំងនៅក្នុងព្រឹត្តិការណ៍ Euro 2024 ខណៈដែលពិភពលោកកំពុងតែរង់ចាំមើល ថាតើ Mbappe អាចនឹងមានវត្តមានឡើងវិញឬទេ សម្រាប់ការប្រកួតទល់នឹងហូឡង់យប់នេះ។

នៅក្នុងនោះដែរ ទាក់ទិននឹងការចូលហ្វឹកហាត់ទាំងដែលនៅមានរបួសនេះ ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ សរសេរសារបញ្ចេញមតិដែលបង្ហោះនិងបានអះអាងដូច្នេះថា “គ្មានការជោគជ័យណាដែលកើតឡើង ដោយគ្មានបញ្ហានោះឡើយ។”

ការបង្ហោះរបស់ Mbappe បានធ្វើឡើង ក្រោយពេលរូបគេបានចាកចេញពីមន្ទីពេទ្យ ហើយវិលត្រឡប់ទៅដល់ទីលានហ្វឹកហាត់របស់ក្រុមវិញ ក្រោយ ១ថ្ងៃ តាំងពីពេលប៉ះទង្គិចរហូតរបួសបាក់ខ្ទង់ច្រមុះរួច ក្នុងជំនួបបារាំងឈ្នះលើអូទ្រីសលទ្ធផល ១-០។

Mbappe បានចូលហ្វឹកហាត់ឡើងវិញ និងដំបូងគេ មុនពេលក្រុមបានចូលមកដល់រយៈពេល ៣០នាទី ស្ថិតក្នុងទីកន្លែងស្នាក់នៅរបស់ក្រុមជម្រើសជាតិបារាំង Home Deluxe Arena ក្នុងទីក្រុង Paderborn ។ បញ្ហារបួសរបស់ Mbappe កើតឡើងនៅការប្រកួតចុងវគ្គទី២ ទៅហើយ ដោយពេលនោះរូបគេបានព្យាយាមប្រជែងគ្រាប់បាល់ពីមុខសំណាញ់ទីអូទ្រីស ហើយបានប៉ះទង្គិចគ្នាជាមួយខ្សែការពារ Kevin Danso។

Mbappe ត្រូវបានគេប្រទះឃើញ រូបគេបានរត់ហាត់ជាមួយគ្រាប់បាល់ ជាមួយក្រុមគ្រូបង្វឹក ហើយបន្ទាប់មកបានទៅជជែកជាមួយនឹងលោក Didier Deschamps។ សម្រាប់លទ្ធភាពក្នុងការចូលលេងរបស់ Mbappe ត្រូវបានគ្រូបង្វឹកលោក Didier Deschamps អះអាងថា លោកមានភាពរយខ្ពស់ដែលនឹងដាក់រូបគេអោយចូលទីលាន។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិបារាំង នឹងត្រូវមានការប្រកួតទល់នឹងក្រុមជម្រើសជាតិហូឡង់ សម្រាប់ជំនួបជុំទី២ពូល D ដែលធ្វើឡើងនាយប់នេះ ចាប់ពីវេលាម៉ោង២រំលងអាធ្រាត្រតទៅ ដោយការប្រកួត មានផ្សាយបន្តផ្ទាល់លើ CTN CNC និង MYTV ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង