×

គ្រូប៉ូឡូញ សង្ឃឹមថា Lewandowski នឹងអាចចូលលេងទល់នឹងអូទ្រីស ក្រោយការពិនិត្យរបស់គ្រូពេទ្យ

លោក Michal Probierz គ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញ មិនទាន់អាចបញ្ជាក់ថា ខ្សែប្រយុទ្ធ Robert Lewandowski នឹងអាចចូលលេងនៅក្នុងការប្រកួតទលនឹងក្រុមជម្រើសជាតិអូទ្រីសនោះទេ។

Lewandowski បានខកខានសម្រាប់ការប្រកួតទល់នឹងហូឡង់ ដែលប៉ូឡាញទទួលបរាជ័យក្នុងលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាកពូល D បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុម Barcelona បានរងរបួសភ្លៅ ក្នុងការប្រកួតកម្ដៅសាច់ដុំចុងក្រោយរបស់ប៉ូឡូញ។

Lewandowski បានចូលរួមក្នុងការហ្វឹកហាត់ជាក្រុមសាជាថ្មី មុនការប្រកួតទល់នឹងអូទ្រីស។ ប៉ុន្តែ លោក Probierz បានបញ្ជាក់នៅមុនថ្ងៃប្រកួត ថា លោកមិនមែនជាអ្នកសម្រេចទេថា តើ Lewandowski នឹងអាចចូលលេងបានឬយ៉ាងណានោះទេ។

Probierz បានបានឱ្យដឹងថា៖ “ខ្ញុំកំពុងរង់ចាំក្រុមគ្រូពេទ្យធ្វើការសម្រេចចិត្ត។ ជាក់ស្តែង កីឡាករទាំងអស់នឹងបង្ហាញខ្លួនក្នុងការហ្វឹកហាត់ ហើយការសម្រេចចិត្តនឹងធ្វើឡើងតាមក្រោយ”។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Lewandowski បានបង្ហាញខ្លួន ១៥០ លើក និងស៊ុតបញ្ចូលទីបាន ៨២គ្រាប់សម្រាប់ប៉ូឡូញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង