ក្រុមហ៊ុន CBS ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូក្នុងការផ្សាយ “ការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន” រវាងក្រុមផ្ការីកគ្រប់រដូវ និងក្រុមរដ្ឋបាលខេត្តសៀមរាប។
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍
កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤
ពេលវេលា៖ ចាប់ពីម៉ោង ៣ រសៀល
ទីកន្លែង៖ តារាងបាល់ទាត់ RSU ខេត្តសៀមរាប
ការចូលរួមទស្សនា៖ ឥតគិតថ្លៃ
ចូលរួមជាមួយ CBS នារសៀលដ៏រំភើប និងដើម្បីស្មារតីសហគមន៍។ ការប្រកួត នឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើ Facebook Page ផ្លូវការរបស់ CBS Sports ដើម្បីធានាថាប្រជាជនខ្មែរទាំងអស់អាចចូលរួមជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។
អបអរសាទរថ្ងៃដ៏សំខាន់នេះ និងគាំទ្របុព្វហេតុនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ទស្សនាសកម្មភាពនៃការប្រកួត ភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាបនិងក្រុមផ្ការីកគ្រប់រដូវ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសហគមន៍ដែលគ្មានគ្រឿងញៀន។
អំពីក្រុមហ៊ុន CBS
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2003 ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា (CBS) គឺជាគំរូស្តង់ដារនៃការច្នៃប្រឌិតនៅក្នុងទូរទស្សន៍នៅកម្ពុជា។ CBS ខិតខំពង្រឹងជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ដោយផ្តល់ទូរទស្សន៍លំដាប់កំពូល ដែលកម្សាន្ត អប់រំ និង បំផុសគំនិតវិជ្ជមាន។ ការផ្តល់នូវការកម្សាន្ត ដែលទទួលបាននូវពានរង្វាន់ធំៗ ព័ត៌មានគ្រប់ទំរង់ និង ការអប់រំដល់អ្នកទស្សនាជាង 15 លាននាក់នៅលើកញ្ចក់ទូរទស្សន៍ និង អនឡាញ តាមរយៈទូរទស្សន៍ និង ប្រព័ន្ធឌីជីថលរបស់ខ្លួនដូចជា CTN, MyTV, CNC, CBS Sports, និង CBS Digital, ក្រុមហ៊ុន CBS បានក្លាយជា ក្រុមហ៊ុនផ្សព្វផ្សាយ ដែលមានអ្នកទស្សនា និង គោរពស្រលាញ់បំផុតរបស់ប្រទេសកម្ពុជា។
CBS ក៏មានមោទនភាពក្នុងការក្លាយ ជាអ្នកឧបត្ថម្ភ និង ជាដៃគូរបស់មូលនិធិកុមារកម្ពុជា (CCF) អង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF Cambodia) និង អង្គការសប្បុរសធម៌ ផ្សេងៗទៀត នៃគ្រប់ជំនឿ លើកកម្ពស់ការគាំទ្រ និង ផ្តល់អំណាចដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារ និងគ្រួសារក្រីក្រនៅកម្ពុជា តាមរយៈការផ្តល់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងឱកាសផ្សេងៗ៕