×

កីឡាករលេខ២ពិភពលោក Novak Djokovic បន្តឡើងជុំទី៣ ការប្រកួតវាយកូនបាល់ Wimbledon 2024

Novak Djokovic កីឡាករដែលកំពុងឈរលេខ២ពិភពលោកមកពីសែបបានបន្តឡើងដល់ជុំទី៣ នៃការប្រកួតវាយកូនបាល់កម្មវិធី Wimbledon 2024។

ជាការពិត កីឡាករវ័យ ៣៧ ឆ្នាំ ម្ចាស់ជើងឯក Wimbledon ៧សម័យ កំពុងមានបញ្ហារបួសជង្គង់ស្តាំ ដែលធ្វើអោយមានភាពពិបាកក្នុងការប្រកួតលើទីលាន។ យ៉ាងណា Djokovic បានតស៊ូជាមួយភាពឈឺចាប់ ហើយអាចប្រកួតយកឈ្នះកីឡាករម្ចាស់ផ្ទះអង់គ្លេស Jacob Fearnley នៅក្នុងជុំទី២ តាមរយៈលទ្ធផល 6-3 6-4 5-7 និង 7-5។

ដូច្នេះ Novak Djokovic នឹងបន្តទៅជួបកីឡាករអូស្ត្រាលី Alexei Popyrin ដែលបានទម្លាក់កីឡាករអាហ្សង់ទីន Tomás Martín Etcheverry។

ការប្រកួតគូផ្សេងទៀតគឺ កីឡាករបារាំង Arthur Fils បានយកឈ្នះកីឡាករប៉ូឡូញ Hubert Hurkacz នៅក្នុងជុំទី២ ដោយលទ្ធផល 7-6 6-4 និង 2-6 ដើម្បីបន្តឡើងទៅជុំទី៣ ជួបកីឡាកររុស្ស៊ី Roman Safiullin ដែលបានទម្លាក់កីឡាករ ឆេក Tomáš Macháč។

រីឯកីឡាករអូស្ត្រាលី Alex de Minaur បានយកឈ្នះកីឡាករអេស្ប៉ាញ Jaume Munar នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 6-2 6-2 និង 7-5 ដើម្បីឡើងទៅជុំទី៣ ជួបកីឡាករបារាំង Lucas Pouille ដែលបានទម្លាក់កីឡាករអូស្ត្រាលី Thanasi Kokkinakis៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង