×

ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ នឹងដកការដេញថ្លៃទិញក្លិប Saint-Etienne ខណៈក្លិបងាកទៅរកវិនិយោគិនអាមេរិក

សារព័ត៌មានបារាំង L’Équipe រាយការណ៍ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គ្រោងនឹងប្រកាសពីការដកខ្លួនពីការដេញថ្លៃទិញក្លិបបាល់ទាត់ Saint-Etienne នៅប្រទេសបារាំង។

ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយថា កំពុងបង្កើនការប្រុងប្រយ័ត្នចំពោះគម្រោងនេះ ដោយសារការចាប់ផ្តើមរដូវកាលរបស់ Saint-Etienne មិនបានល្អ ដោយឈរនៅលេខរៀងទី២០ និងការកើនឡើងនៃអំពើហឹង្សារបស់អ្នកគាំទ្រ នៅរដូវកាលនេះ។

ក្រុមហ៊ុន KPMG ដែលជាក្រុមហ៊ុនទទួលបន្ទុកស្វែងរកអ្នកទិញ ត្រូវបានរាយការណ៍ថា បានផ្តល់ឱ្យព្រះអង្គម្ចាស់ រ៉ាវីចក្រ នូវទិន្នន័យមិនគ្រប់ជ្រុងជ្រោយ ដែលលម្អិតអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប។

សហប្រធានរបស់ក្លិប លោក Bernard Caïazzo បានធ្វើដំណើរទៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនដើម្បីនិយាយជាមួយវិនិយោគិនដ៏មានសក្តានុពល។ បច្ចុប្បន្ននេះ ការដេញថ្លៃដែលឈានមុខគេ បានលើពាណិជ្ជករឈ្មោះ Olivier Markarian ខណៈមូលនិធិវិនិយោគអាមេរិក Terrapin Partners នៅតែមិនច្បាស់លាស់ក្នុងការប្រកួតប្រជែង។ លោក Caïazzo ត្រូវបានរាយការណ៍ថា មិនចង់លក់នៅឡើយ ព្រោះនេះមានន័យថា វាជាការចាកចេញរបស់គាត់ពីក្លិប។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង