×

អ្នកវាយកូនបាល់ Jannik Sinner ឡើងដល់វគ្គ៨នាក់ កម្មវិធី Wimbledon 2024

កីឡាករអ៊ីតាលី Jannik Sinner បានឡើងដល់វគ្គ៨នាក់ចុងក្រោយ នៃការប្រកួតវាយកូនបាល់កម្មវិធី Wimbledon 2024។

ជាក់ស្តែង ការឡើងមកនេះ បន្ទាប់ពីកីឡាករដែលកំពុងឈរលេខ១ពិភពលោក រូបនេះបានយកឈ្នះកីឡាករអាមេរិក Ben Shelton នៅក្នុងការប្រកួតជុំទី៤ ដោយលទ្ធផល 6-2 6-4 និង 7-6។

កីឡាករ Jannik Sinner នឹងបន្តទៅជួបកីឡាកររុស្ស៊ី Daniil Medvedev ដែលបានយកឈ្នះកីឡាករប៊ុលហ្ការី Grigor Dimitrov ។

រីឯកីឡាករអាមេរិក Tommy Paul ក៏បានឡើងដល់វគ្គ៨នាក់ចុងក្រោយនៃការប្រកួតនេះផងដែរ បន្ទាប់ពីយកឈ្នះកីឡាករអេស្ប៉ាញ Roberto Bautista Agut នៅក្នុងជុំទី៤ ដោយលទ្ធផល 6-2 7-6 និង 6-2។
Tommy Paul នឹងបន្តឡើងទៅជួបកីឡាករអេស្ប៉ាញមួយរូបទៀតគឺកីឡាករ Carlos Alcaraz ដែលបានយកឈ្នះកីឡាករ បារាំង Ugo Humbert ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង