×

Borussia Dortmund ទិញបានខ្សែការពារ Waldemar Anton ពី Stuttgart

ក្លិប Borussia Dortmund បានចុះហត្ថលេខាជាមួយខ្សែការពារ Waldemar Anton ពីក្លិប VfB Stuttgart។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅក្របខណ្ឌ Bundesliga។

កីឡាករ វ័យ ២៧ ឆ្នាំ បានចុះកិច្ចសន្យាមកលេងនៅទឹកដី Signal Iduna Park ជាមួយកិច្ចសន្យា៤ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ ២០២៨។

សម្រាប់តម្លៃផ្ទេរបស់ Waldemar Anton វិញត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់រាយការណ៍ថាមានតម្លៃ ២២,៥ លានអឺរ៉ូ ។

Waldemar Anton មានដើមកំណើតនៅប្រទេសអូបេគីស្ថាន ហើយរូបគេគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយបានបង្ហាញខ្លួនជាលើកដំបូងអោយក្រុមឥន្ទ្រីយ៍ដែក កាលពីខែមីនា និងបានបង្ហាញខ្លួនពីរដងនៅ UEFA Euro 2024 ដោយសរុបមកទល់ពេលនេះគេទើបបង្ហាញខ្លួន ៤ដងប៉ុណ្ណោះអោយក្រុមជម្រើសជាតិ។

Borussia Dortmund កំពុងស្វែងរកអ្នកជំនួសកន្លែង បន្ទាប់ពីការចាកចេញរបស់ខ្សែការពារជើងចាស់ Mats Hummels ដោយ Waldemar Anton គឺជាកីឡាករដែលចុះហត្ថលេខានាំយកមកដំបូងសម្រាប់គ្រូបង្វឹកថ្មីលោក Nuri Sahin ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង