ការបរាជ័យរបស់អាល្លឺម៉ង់ក្នុងការប្រកួត EURO 2024 វគ្គ ៨ក្រុមចុងក្រោយ បង្ហាញពីការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយ បន្ទាប់ពីលោក Anthony Taylor ដែលកាត់សេចក្ដីលើទីលានបានសម្រេចថា បាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់ដែលទាត់ពី Jamal Musiala មិនមែនចេតនារបស់ Marc Cucurella ឡើយ។
យោងតាម UEFA ឱ្យដឹងថា ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល Anthony Taylor គឺត្រឹមត្រូវ ពីព្រោះ “ដៃរបស់ Cucurella មិនស្ថិតក្នុងទីតាំងខុសពីធម្មជាតិនៅពេលបាល់ហោះទៅបុក”។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១២ ខែមិថុនា ប្រធានអាជ្ញាកណ្តាល UEFA លោក Roberto Rossetti បានផ្តល់ឧទាហរណ៍មួយចំនួនដែលបង្ហាញអំពីភាពត្រឹមត្រូវ និងភាពមិនត្រឹមត្រូវនៃការពិន័យបាល់ប៉េណាល់ទី។ ក្នុងឧទាហរណ៍មួយស្រដៀងនឹងបាល់ប៉ះដៃរបស់ Cucurella លោក Rosetti បាននិយាយថា មិនគួរមានការពិន័យទេ។
វាមានន័យថា ប្រសិនបើខ្សែការពារត្រូវបានបាល់ប៉ះដៃដែលមានទីតាំងជិតរាងកាយរបស់គេ ហើយដៃនៅក្នុងទីតាំងស្ទើរតែបញ្ឈរ នោះគ្មានការពិន័យទេ។ ក្នុងការប្រៀបធៀប ការពិន័យដែលផ្តល់ឱ្យអាល្លឺម៉ង់ទល់នឹងដាណឺម៉ាកគឺខុសគ្នា។ យោងតាមការណែនាំរបស់ UEFA ភាពខុសគ្នាស្ថិតនៅលើទីតាំងនៃដៃរបស់ខ្សែការពារ។ ដៃរបស់ Joachim Andersen នៅឆ្ងាយពីរាងកាយរបស់គេដោយខុសពីធម្មជាតិ” នៅក្នុងស្ថានភាពនោះ។
ខ្សែការពាររបស់ Chelsea បាននិយាយក្រោយចប់ការប្រកួតថា៖ “បាល់បានប៉ះដៃរបស់ខ្ញុំ ប៉ុន្តែអាជ្ញាកណ្តាលបាននិយាយថា ទេ ទេ ទេ ហើយនោះធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្រាល។ ប្រសិនបើអ្នកជំនាញនិយាយថាវាមិនមែនជាដៃប៉ះបាល់នោះ វាមិនមែនជាដៃប៉ះបាល់ទេ”៕