ខ្សែប្រយុទ្ធ Thomas Muller កីឡាកររបស់ក្លិប Bayern Munich និង ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានត្រៀមខ្លួនក្នុងការចូលនិវត្តន៍ពីការប្រកួតបាល់ទាត់អន្តរជាតិ។ នេះបើតាមការប្រកាសអោយដឹងពីសារពត៌មានអាល្លឺម៉ង់ Bild។
មិនទាន់មានការបញ្ជាក់ដោយផ្ទាល់ពីសមីកីឡាករ ឬក៏ សមាគមន៍បាល់ទាត់អាល្លឺម៉ង់នៅឡើយទេ ចំពោះដំណឹងនៃការចូលនិវត្តន៍នេះ ប៉ុន្តែកីឡាករវ័យ៣៤ឆ្នាំ បានបង្ហើបពីតម្រុយរួចទៅហើយ ក្រោយពីក្រុមម្ចាស់ផ្ទះអាល្លឺម៉ង បានធ្លាក់ចេញពីព្រឹត្តិការណ៍ UEFA Euro 2024 វគ្គ៨ក្រុម ក្រោមថ្វីជើងក្រុមអេស្ប៉ាញ ដោយថា ការប្រកួតនេះ អាចជាការប្រកួតចុងក្រោយរបស់គេសម្រាប់ប្រទេសជាតិ។
Thomas Muller បានបង្ហាញខ្លួន ១៣១ ដង សម្រាប់ការប្រកួតអន្តរជាតិ ជាមួយក្រុមឥន្ទ្រីយ៍ដែក រយៈពេល១៤ឆ្នាំកន្លងមក ហើយរូបគេបច្ចុប្បន្ន គឺជាកីឡាករឈរលំដាប់ទី៣ ក្នុងតារាងកីឡាករបង្ហាញខ្លួនច្រើនជាងគេរបស់ក្រុមអាល្លឺម៉ង់ ដោយបង្ហាញខ្លួនបាន ១៣១ដង ស៊ុតបាន ៤៥គ្រាប់ និងចែកបាល់សម្រេចទី ៤២ដង។
ភាពជោគជ័យដ៏ធំរបស់ Thomas Mueller ជាមួយក្រុមអាល្លឺម៉ង់ គឺបានជួយក្រុមឈ្នះជើងឯក FIFA World Cup 2014 ដែលជាការប្រកួតដែលរូបគេ ស៊ុតបញ្ចូលទីបាន៥គ្រាប់ និង ចែកបាល់សម្រេចទីបាន៣ដង៕