×

អ្នកជិះកង់ Jonas Vingegaard ឈ្នះដំណាក់កាលទី ១១ ការប្រណាំងកង់កម្មវិធី Tour de France 2024

ការប្រណាំងកង់កម្មវិធី Tour de France 2024 បានបន្តឈានដល់ដំណាក់កាលទី១១ ហើយ ដែលការប្រកួតធ្វើឡើងចាប់ពីតំបន់ Évaux-les-Bains ទៅតំបន់ Le Lioran កណ្តាលប្រទេសបារាំង។

ជាក់ស្តែង ការជិះលើចម្ងាយផ្លូវប្រមាណ ២១១ គីឡូម៉ែត្ររវាងតំបន់ទាំង២ខាងដើមនេះ គេក៏បានរកឃើញអ្នកទទួលបានជ័យជំនះដែរ នោះគឺកីឡាករ ដាណឺម៉ាក Jonas Vingegaard ដោយសមាជិកក្រុម Visma បានប្រើពេលអស់ ៤ម៉ោង ៥៨នាទី ០វិនាទី។ កីឡាករស្លូវេនី Tadej Pogačar មកពីក្រុម UAE Emirates បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ហើយកីឡាករបែលហ្ស៊ីក Remco Evenepoel មកពីក្រុម Quick-Step បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

នៅតារាងពេលវេលាសរុបគឺកីឡាករ Tadej Pogačar បន្តឈរកំពូលតារាង ដោយប្រើពេលអស់ ៤៥ម៉ោង ០នាទី និង៣៤វិនាទី។

ការប្រកួតដំណាក់កាលទី១២ នៃការប្រណាំងកង់កម្មវិធី Tour de France 2024 នឹងបន្តធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Aurillac ទៅតំបន់ Villeneuve-sur-Lot ភាគនិរតី ប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ២០៣,៦ គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង