×

អ្នកជិះកង់ Biniam Girmay ឈ្នះដំណាក់កាលទី ១២ កម្មវិធី Tour de France 2024

កីឡាករជនជាតិអេរីទ្រា Biniam Girmay បានទទួលជ័យជំនះការប្រកួតដំណាក់កាលទី១២ នៃការប្រណាំងកង់កម្មវិធី Tour de France 2024។

ជាការពិត ការប្រកួតដំណាក់កាលនេះ បានធ្វើឡើងចាប់ពីតំបន់ Aurillac ទៅតំបន់ Villeneuve-sur-Lot ភាគនិរតី ប្រទេសបារាំង មានចម្ងាយផ្លូវប្រមាណ ២០៣,៦ គីឡូម៉ែត្រ។

យ៉ាងណា កីឡាករវ័យ ២៤ឆ្នាំ បានចូលដល់ទីព្រ័ត្រ មុនគេដោយសមាជិក ក្រុម Intermarché បានចាយពេលអស់ ៤ម៉ោង ១៧នាទី និង១៥វិនាទី។ កីឡាករបែលហ្ស៊ីក Wout van Aert សមាជិកក្រុម Visma បានចូលដល់ទីព្រ័ត្រលំដាប់ទី២ ហើយកីឡាករអាល្លឺម៉ង់ Pascal Ackermann សមាជិកក្រុម Israel–Premier Tech បានចូលដល់ទីព្រ័ត្រលំដាប់ទី៣។

ចំណែកឯ កីឡាករស្លូវេនី Tadej Pogačar នៅរក្សាចំណាត់ថ្នាក់កំពូលតារាងពេលវេលាសរុបដដែល ដោយប្រើពេលអស់ ៤៩ម៉ោង ១៧នាទី និង៤៩វិនាទី។

ការប្រកួតដំណាក់កាលទី១៣ នៃការប្រណាំងកង់កម្មវិធី Tour de France 2024 នឹងបន្តធ្វើឡើងនៅថ្ងៃនេះ ដោយចាប់ផ្តើមពីតំបន់ Agen ទៅកាន់តំបន់ Pau ភាគនិរតី ប្រទេសបារាំងដដែលមានចម្ងាយផ្លូវប្រមាណ ១៦៥,៣ គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង