×

Bayern Munich ទិញបានខ្សែបម្រើ Joao Palhinha ពី Fulham

ក្លិប Bayern Munich នៅលីគកំពូលអាល្លឺម៉ង់ បានចុះកុងត្រានាំយកខ្សែបម្រើ Joao Palhinha ពីក្លិប Fulham នៅលីគកំពូលអង់គ្លេស ដោយមានកិច្ចសន្យារយៈពេល៤ឆ្នាំ។

កីឡាករជនជាតិព័រទុយហ្កាល់ ដែលបានចូលរួមជាមួយ Fulham កាលពីឆ្នាំ២០២២ បានបង្ហាញខ្លួន៧៩ដង សម្រាប់ក្លិបនៅក្របខណ្ឌ Premier League នៅគ្រប់កម្មវិធី ខណៈរូបគេក៏បានបង្ហាញខ្លួន៣១ដង សម្រាប់ក្រុមព័រទុយហ្កាល់ផងដែរ។

ចំពោះតម្លៃនៃការផ្ទេរ Joao Palhinha មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែសារពត៌មាន The Athletic បានរាយការណ៍ថា វាអាចមានតម្លៃប្រមាណ ៥១លានអឺរ៉ូ។

មែនទែនទៅ កីឡាករ វ័យ២៩ឆ្នាំ ត្រូវបានផ្សារភ្ជាប់ទៅនឹងការចូលរួម Bayern Munich តាំងពីឆ្នាំ២០២៣ ប៉ុន្តែការផ្ទេរ ត្រូវបានពន្យាពេល ដោយសារផុតថ្ងៃដោះដូរកីឡាករ។

Joao Palhinha គឺកីឡាករទី២ ដែល Bayern Munich បាននាំយកមកចូលរួមជាមួយក្លិប និងជាកីឡាករទី២ ដែលផ្ទេរពីក្របខណ្ឌ Premier League មកចូលរួមជាមួយពួកគេ បន្ទាប់ពីការផ្ទេររបស់ខ្សែបម្រើ Michael Olise មកពីក្លិប Crystal Palace កាលពីពេលកន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង