តារាចម្រៀង Jin នៃក្រុមចម្រៀង K-pop BTS បានកាន់ភ្លើងគប់សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ខណៈអ្នកគាំទ្រយ៉ាងច្រើនកុះករក្នុងរដ្ឋធានីរបស់ប្រទេសបារាំង បានអបអរសាទរ កាលពីថ្ងៃអាទិត្យ។
ក្នុងរយៈពេលប្រហែលពីរសប្តាហ៍ទៀត ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២៤ នឹងចាប់ផ្តើម។ សម្រាប់ភ្លើងគប់អូឡាំពិកនឹងធ្វើដំណើរជុំវិញទីក្រុងប៉ារីស និងផ្នែកផ្សេងទៀតនៃប្រទេសបារាំង មុនពេលត្រឡប់ទៅរដ្ឋធានី សម្រាប់ពិធីបើកជាផ្លូវការ នាថ្ងៃទី២៦ ខែកក្កដា។
តារាចម្រៀងកូរ៉េខាងត្បូង ត្រូវបានប្រទះឃើញនៅសារមន្ទីរ Louvre ស្របពេលដែលប្រទេសបារាំងប្រារព្ធពិធីបុណ្យជាតិរបស់ខ្លួន នាថ្ងៃទី១៤ ខែកក្កដា ដែលមានការចូលរួមរបស់កីឡាករវាយកូនបាល់ជនជាតិបារាំង Yannick Noah នៅមុខសាលាក្រុងប៉ារីស អមដោយការបាញ់កាំជ្រួច។
អត្តពលិកបារាំងផ្សេងទៀតដែលកាន់ភ្លើងគប់ រួមមានកីឡាការិនីយូដូ Judoka Romane Dicko វីរបុរសបាល់ទាត់បារាំង Thierry Henry និងកីឡាករបាល់បោះ Nicolas Batum ។
មហាព្រឹត្តិការណ៍កីឡា Olympic រដូវក្តៅ ២០២៤ នៅទីក្រុង Paris! CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ២៤ កក្កដា ដល់ ថ្ងៃទី ១១សីហា៕