Lamine Yamal និង Nico Williams មិនត្រូវបានបញ្ចូលក្នុងក្រុមបាល់ទាត់អូឡាំពិករបស់អេស្ប៉ាញទេ ទោះបីជាមានអាយុក្រោម ២៣ឆ្នាំក៏ដោយ។ កីឡាករទាំងពីរ ទើបតែជួយក្រុមជម្រើសជាតិអេស្ប៉ាញឱ្យឈ្នះពានរង្វាន់ UEFA EURO 2024 កាលពីពេលថ្មីៗនេះ និងទទួលបានពេលវេលាដើម្បីសម្រាក។
ក្រុមយុវជនអាយុក្រោម ២៣ឆ្នាំ ចំនួន ១៦ ប្រទេស ត្រូវបានអនុញ្ញាតឱ្យដាក់បញ្ចូលកីឡាករដែលលើសអាយុផងដែរ។ ជាក់ស្ដែង កីឡាករលើសអាយុត្រូវបានអនុញ្ញាតឱ្យដាក់បញ្ចូលចំនួន ៣ នាក់ដោយមិនឱ្យលើស ១៨នាក់សម្រាប់ក្រុមនីមួយៗ។ ចំណែក កីឡាករដែលគួរឱ្យចាប់អារម្មណ៍នៅ អូឡាំពិកឆ្នាំនេះ មានដូចជា Julian Averez របស់អាហ្សង់ទីន និង Achraf Hakimi របស់ម៉ារ៉ុក ជាដើម។
កីឡាករលើសអាយុរបស់ក្រុមទាំង១៦មានដូចខាងក្រោម៖
ពូល A៖
(France) 1. Alexandre Lacazette 2. Loic Bade 3. Jean-Philippe Mateta
(USA) 1. Walker Zimmerman 2. Miles Robinson 3. Djordje Mihailovic
(Guinea) 1. Naby Keita 2. Abdoulaye Toure 3. Amadou Diawara
(New Zealand) 1. Michael Boxall 2. Sarpreet Singh 3. Joe Bell
ពូល B ៖
(Argentina) 1. Julian Alvarez 2. Nicolas Otamendi 3. Geronimo Rulli
(Morocco) 1. Achraf Hakimi 2. Munir El Kajoui 3. Soufiane Rahimi
(Iraq) 1. Suad Natiq 2. Ibrahim Bayesh 3. Aymen Hussein
(Ukraine) 1. Maksym Talovierov 2. Dmytro Kryskiv
ពូល C ៖
(Uzbekistan) 1. Khusniddin Alikulov 2. Oston Urunov 3. Eldor Shomurodov
(Spain) 1. Juan Miranda 2. Sergio Gomez 3. Abel Ruiz
(Egypt) 1. Mohamed Elneny 2. Zizo
(Dominican Republic) 1. Luiyi De Lucas 2. Junior Firpo 3. Heinz Morschel
ពូល D ៖
(Japan) មិនកោះហៅកីឡាករលើសអាយុទេ
(Paraguay) 1. Gatito Fernandez 2. Fabian Balbuena
(Mali) 1. Salam Jiddou 2. Demba Diallo
(Israel) 1. Daniel Peretz 2. Sean Goldberg 3. Omri Gandelman ។
កីឡាបាល់ទាត់ វិញ្ញាសាផ្នែកបុរស នៅមហាព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកក្កដាដល់ថ្ងៃទី៩ ខែសីហា។
មហាព្រឹត្តិការណ៍កីឡា Olympic រដូវក្តៅ ២០២៤ នៅទីក្រុង Paris! CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ២៤ កក្កដា ដល់ ថ្ងៃទី ១១សីហា៕