ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ កំពុងជិតឈានចូលមកដល់ ស្របពេលដែលកីឡាបាល់ទាត់នឹងចាប់ផ្ដើមប្រកួតនាថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ។ ខាងក្រោមនេះគឺជាកីឡាករ និងកីឡាការិនីបាល់ទាត់ ១០ នាក់ដែលគួរឱ្យចាប់អារម្មណ៍៖
១. Julian Alvarez (អាហ្សង់ទីន)
ក្រោយពីឈ្នះពានរង្វាន់ Copa America ខ្សែប្រយុទ្ធ Alvarez មានគោលបំណងឈ្នះមេដាយមាសអូឡាំពិកក្នុងនាមជាកីឡាករដែលលើសអាយុរបស់អាហ្សង់ទីន។
២. Marta (ប្រេស៊ីល)
កីឡាការិនីបាល់ទាត់ដ៏ល្បីឈ្មោះនេះ កំពុងស្វែងរកមេដាយមាសចុងក្រោយមុននឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ។
៣. Alexandre Lacazette (បារាំង)
ក្នុងនាមជាប្រធានក្រុមបារាំង Lacazette មានគោលបំណងដឹកនាំក្រុមរបស់គាត់ឱ្យឈ្នះមេដាយមាសនៅលើទឹកដីរបស់ខ្លួន។
៤. Aitana Bonmati (អេស្ប៉ាញ)
ម្ចាស់ពានរង្វាន់ Ballon d’Or, Bonmati មានសារសំខាន់សម្រាប់ក្រុមកីឡាការិនីអេស្ប៉ាញ ដែលជាក្រុមការពារតំណែងជើងឯកពានរង្វាន់ពិភពលោក។
៥. Achraf Hakimi (ម៉ារ៉ុក)
កីឡាកររបស់ក្លិប PSG មានគោលបំណងបង្កើនភាពជោគជ័យរបស់ម៉ារ៉ុក ក្រោយពីការប្រកួតពានរង្វាន់ពិភពលោក។
៦. Wendie Renard (បារាំង)
ខ្សែការពារប្រកបដោយបទពិសោធន៍រូបនេះ កំពុងស្វែងរកមេដាយសម្រាប់ប្រទេសរបស់នាង នៅក្នុងការបង្ហាញខ្លួនជាលើកទី៣ នៅក្នុងអូឡាំពិក។
៧. Linda Caicedo (កូឡុំប៊ី)
ក្រោយពីការបង្ហាញខ្លួននៅពានរង្វា់ពិភពលោក Caicedo មានគោលបំណងបង្ហាញសមត្ថភាព នៅក្នុងអូឡាំពិក។
៨. Fermin Lopez (អេស្ប៉ាញ)
ជាកីឡាករម្នាក់ដែលទើបតែត្រឡប់ពីក្រុមឈ្នះពានរង្វាន់ UEFA Euro 2024 ជាមួយក្រុមអេស្ប៉ាញ។
៩. Naby Keita (ហ្គីណេ)
អតីតកីឡាករមកពីក្លិប Liverpool រូបនេះនឹងដឹកនាំក្រុមហ្គីណេនៅក្នុងការប្រកួតអូឡាំពិកជាលើកទីពីរ។
១០. Barbra Banda (ហ្សាំប៊ី)
កីឡាការិនីបាល់ទាត់ដែលមានតម្លៃខ្ពស់បំផុតនេះ មានគោលបំណងបង្ហាញសមត្ថភាពនៅអូឡាំពិក។
មហាព្រឹត្តិការណ៍កីឡា Olympic រដូវក្តៅ ២០២៤ នៅទីក្រុង Paris! CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ២៤ កក្កដា ដល់ ថ្ងៃទី ១១សីហា៕