×

កំពូលអ្នកសារព័ត៌មាន ថា Zidane នឹងមក Man Utd បើក្រុមបិសាចក្រហមដាក់សំណើផ្លូវការ

បច្ចុប្បន្ន Zidane គ្មានការងារធ្វើនៅឡើយ ហើយបើយោងតាមអ្នកជំនាញខាងផ្ទេរកីឡាករ ពោលគឺលោក Fabrizio Romano បាននិយាយថា លោក Zidane នឹងមិនបោះបង់ឱកាសដើម្បីដឹកនាំ Man United ទេ ប្រសិនបើគាត់ត្រូវបានក្លិបទាក់ទងនោះ។

កំពូលអ្នកសារព័ត៌មាន Romano បានសង្កត់ធ្ងន់ថា គាត់មិនទាន់ត្រូវបានក្លិបបិសាចក្រហម ទាក់ទងជាផ្លូវការនៅឡើយទេ ហើយថ្នាក់ដឹកនាំរបស់ក្លិបនៅតែពេញចិត្តនឹងការងារដែលលោក Ole Gunnar Solskjaer កំពុងធ្វើ។ ប៉ុន្តែអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម ចាប់ផ្ដើមចោទជាសំណួរទាក់ទងនឹងការដឹកនាំរបស់គាត់។

លោក Romano បាននិយាយទៅកាន់ឆានែលអ្នកគាំទ្រក្លិបបិសាចក្រហម United Stand ថា៖ “រឿងដំបូងដែលខ្ញុំអាចនិយាយបាន គឺថានៅពេលនេះគ្មានទំនាក់ទំនងទេ រវាង Zidane និង Man United ។ ដូចគ្នាសម្រាប់លោក Conte ។”

“ប៉ុន្តែខ្ញុំមានអារម្មណ៍ថា អ្នកចាត់ការទូទៅទាំងនេះ ដឹងថា United មានក្រុមដ៏អស្ចារ្យ ដូច្នេះពួកគេដឹងថា ប្រសិនបើពួកគេត្រូវបានគេខលហៅក្នុងរយៈពេលពីរបីសប្តាហ៍ ឬប៉ុន្មានខែទៀត ពិតណាស់អ្នកគ្រប់គ្រងប្រភេទនេះដឹងថា United មានក្រុមអស្ចារ្យ។ ដូច្នេះខ្ញុំមិនមានការសង្ស័យលើរឿងនេះទេ។”

“ខ្ញុំគិតថា Conte និង Zidane មិនបដិសេធ United ទេ។ វាមិនមែនជាបញ្ហាទេ។ វាអាស្រ័យលើការសម្រេចចិត្តពីក្រុមប្រឹក្សាភិបាលហើយពួកគេនៅតែការពារ Ole។”

លោក Gary Neville អតីតកីឡាកររបស់ Man Utdបាននិយាយថា លោក Conte មិនសមនឹងក្លិបនេះទេ ហើយលោក Brendan Rodgers ក៏មិនសក្តិសមដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង