CBS មានមោទកភាពក្នុងការប្រកាសថា ខ្លួនបានទទួលសិទ្ធិផ្សាយផ្តាច់មុខនៅក្នុងប្រទេសកម្ពុជាសម្រាប់ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស Olympic Paris 2024 ចេញពីប្រទេសបារាំង។ CBS នឹងនាំយកការប្រកួតដ៏ជក់ចិត្តទាំង ៣២ ប្រកួតមកចែកជូនទស្សនិកជនកម្ពុជា តាមរយៈស្ថានីយទូរទស្សន៍ CTN, MyTV និង CNC រួមជាមួយនឹងវេទិកាឌីជីថល CBS Sports របស់ខ្លួន។
ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហា អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទូទាំងប្រទេសកម្ពុជានឹងទទួលបានបទពិសោធន៍ដ៏រំភើបនៃការប្រកួតកីឡាបាល់ទាត់ផ្នែកបុរស Olympic Paris 2024។ ទស្សនិកជន នឹងបានទស្សនាការប្រកួតទាំងអស់ ក្នុងរយៈពេលចំនួន ៦ យប់។ ចំពោះព័ត៌មានលម្អិតនៃកាលវិភាគនៃការប្រកួត នឹងត្រូវជូនដំណឹងជាបន្តបន្ទាប់នៅលើហ្វេសប៊ុកផេកផ្លូវការ CBS Sports ។
សូមរង់ចាំតាមដាននៅ CTN, MyTV, CNC និង CBS Sports នូវការប្រកួតកីឡាជាច្រើនប្រភេទនៅក្នុងព្រឹត្តិការណ៍ Olympic Paris 2024 ។
អំពីក្រុមហ៊ុន CBS
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2003 ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា (CBS) គឺជាគំរូស្តង់ដារនៃការច្នៃប្រឌិតនៅក្នុងទូរទស្សន៍នៅកម្ពុជា។ CBS ខិតខំពង្រឹងជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ដោយផ្តល់ទូរទស្សន៍លំដាប់កំពូល ដែលកម្សាន្ត អប់រំ និង បំផុសគំនិតវិជ្ជមាន។ ការផ្តល់នូវការកម្សាន្ត ដែលទទួលបាននូវពានរង្វាន់ធំៗ ព័ត៌មានគ្រប់ទំរង់ និង ការអប់រំដល់អ្នកទស្សនាជាង 15 លាននាក់នៅលើកញ្ចក់ទូរទស្សន៍ និង អនឡាញ តាមរយៈទូរទស្សន៍ និង ប្រព័ន្ធឌីជីថលរបស់ខ្លួនដូចជា CTN, MyTV, CNC, CBS Sports, និង CBS Digital, ក្រុមហ៊ុន CBS បានក្លាយជា ក្រុមហ៊ុនផ្សព្វផ្សាយ ដែលមានអ្នកទស្សនា និង គោរពស្រលាញ់បំផុតរបស់ប្រទេសកម្ពុជា។
CBS ក៏មានមោទនភាពក្នុងការក្លាយ ជាអ្នកឧបត្ថម្ភ និង ជាដៃគូរបស់មូលនិធិកុមារកម្ពុជា (CCF) អង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF Cambodia) និង អង្គការសប្បុរសធម៌ ផ្សេងៗទៀត នៃគ្រប់ជំនឿ លើកកម្ពស់ការគាំទ្រ និង ផ្តល់អំណាចដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារ និងគ្រួសារក្រីក្រនៅកម្ពុជា តាមរយៈការផ្តល់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងឱកាសផ្សេងៗ៕