ការប្រកួតបាល់ទះផ្នែកបុរស នៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ មានក្រុម ចំនួន ១២ ចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ១០ ខែសីហា នៅ South Paris Arena ដែលក្រុមហ៊ុន CBS នឹងផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា។
ការប្រកួតវិញ្ញាសាបាល់ទះផ្នែកបុរសចែកជា ៣ ពូល៖
ពូល A ៖ បារាំង ស្លូវេនី កាណាដា ស៊ែប៊ី
ពូល B៖ ប៉ូឡូញ អ៊ីតាលី ប្រេស៊ីល អេហ្ស៊ីប
ពូល C៖ ជប៉ុន អាមេរិក អាហ្សង់ទីន អាល្លឺម៉ង់
ក្រុមនីមួយៗនឹងប្រកួតប្រជែងតាមរូបមន្តប្រកួតវិលជុំ ដោយក្រុមលេខ១ និងលេខ២ក្នុងពូល នឹងឈានទៅវគ្គ៨ក្រុម រួមជាមួយនឹងក្រុមលេខ៣ល្អចំនួន ២ក្រុម។
ប៉ូឡូញ ជាក្រុមដ៏ខ្លាំងមួយដែលឈ្នះជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៣ និងឈរនៅលើកំពូលតារាងចំណាត់ថ្នាក់ពិភពលោកបាល់ទះបុរស។ អ៊ីតាលីក៏ជាគូប្រជែងដ៏ខ្លាំងមួយផងដែរ ជាមួយនឹងប្រវត្តិនៃភាពជោគជ័យនៅក្នុងការប្រកួតអន្តរជាតិ និងការឈ្នះថ្មីៗនេះនៅក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំ២០២២ ប៉ុន្តែបានខកចិត្តក្រោយចាញ់ប៉ូឡូញក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប កាលពីឆ្នាំមុន។
ចំណែកបារាំង ដែលជាក្រុមការពារជើងឯកអូឡាំពិក និងបានឈ្នះពានរង្វាន់បាល់ទះ Nations League ឆ្នាំ២០២៤ មានអត្ថប្រយោជន៍ក្នុងនាមជាម្ចាស់ផ្ទះ។ ក្រុមដែលគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមានសហរដ្ឋអាមេរិក និងប្រេស៊ីល។
ចូលរួមទស្សនានៅលើកញ្ចក់ទូរទស្សន៍ និងវេទិកាឌីជីថលរបស់ CBS នូវព្រឹត្តិការណ៍អូឡាំពិកប៉ារីស ២០២៤ ដែលចាប់ផ្ដើមពីថ្ងៃទី២៤ កក្កដា ដល់ ១១ សីហា ដើម្បីទទួលយកនូវផ្ទាំងទស្សនីយភាពដ៏កម្រនេះ។
អំពីក្រុមហ៊ុន CBS
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2003 ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា (CBS) គឺជាគំរូស្តង់ដារនៃការច្នៃប្រឌិតនៅក្នុងទូរទស្សន៍នៅកម្ពុជា។ CBS ខិតខំពង្រឹងជីវិតរបស់ប្រជាជនកម្ពុជាទាំងអស់ដោយផ្តល់ទូរទស្សន៍លំដាប់កំពូល ដែលកម្សាន្ត អប់រំ និង បំផុសគំនិតវិជ្ជមាន។ ការផ្តល់នូវការកម្សាន្ត ដែលទទួលបាននូវពានរង្វាន់ធំៗ ព័ត៌មានគ្រប់ទំរង់ និង ការអប់រំដល់អ្នកទស្សនាជាង 15 លាននាក់នៅលើកញ្ចក់ទូរទស្សន៍ និង អនឡាញ តាមរយៈទូរទស្សន៍ និង ប្រព័ន្ធឌីជីថលរបស់ខ្លួនដូចជា CTN, MyTV, CNC, CBS Sports, និង CBS Digital, ក្រុមហ៊ុន CBS បានក្លាយជា ក្រុមហ៊ុនផ្សព្វផ្សាយ ដែលមានអ្នកទស្សនា និង គោរពស្រលាញ់បំផុតរបស់ប្រទេសកម្ពុជា។
CBS ក៏មានមោទនភាពក្នុងការក្លាយ ជាអ្នកឧបត្ថម្ភ និង ជាដៃគូរបស់មូលនិធិកុមារកម្ពុជា (CCF) អង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF Cambodia) និង អង្គការសប្បុរសធម៌ ផ្សេងៗទៀត នៃគ្រប់ជំនឿ លើកកម្ពស់ការគាំទ្រ និង ផ្តល់អំណាចដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារ និងគ្រួសារក្រីក្រនៅកម្ពុជា តាមរយៈការផ្តល់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងឱកាសផ្សេងៗ៕