កីឡាករថេននីស Andy Murray បានប្រកាសថា កីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងក្លាយជាការប្រកួតអាជីពចុងក្រោយរបស់គាត់។
Murray ដែលមានវ័យ៣៧ឆ្នាំ ជាកីឡាករតែម្នាក់គត់ដែលបានឈ្នះមេដាយមាសអូឡាំពិកចំនួនពីរគ្រឿង ដោយសម្រេចបាននេះនៅទីក្រុងឡុងដ៍កាលពីឆ្នាំ២០១២ និងទីក្រុងរីយ៉ូ ឆ្នាំ២០១៦។
ទោះបីជាប្រឈមមុខនឹងបញ្ហាសុខភាព ក្រោយការវះកាត់ត្រគាក និងដុំសាច់ឆ្អឹងខ្នងក៏ដោយ Murray នៅតែជាតួឯកក្នុងកីឡាមួយនេះ។
ការចូលនិវត្តន៍របស់គាត់ បានទាក់ទាញការសរសើរពីសហគមន៍កីឡាវាយថេននីស ដោយប្រធានសហព័ន្ធ ITF លោក Dave Haggerty បានទទួលស្គាល់ការរួមចំណែករបស់គាត់ និងការចូលរួមក្នុងការស្វែងរកសមភាពនៅក្នុងកីឡាមួយនេះ។
កីឡាថេននីស នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២៧ ខែកក្កដា ដលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។
សូមរង់ចាំតាមដាននៅ CTN, MyTV, CNC និង CBS Sports នូវការប្រកួតកីឡាជាច្រើនប្រភេទនៅក្នុងព្រឹត្តិការណ៍ Olympic Paris 2024 ៕