×

អត្តពលិកអាយុ ១៤ឆ្នាំ ឈ្នះមេដាយមាសអូឡាំពិក២០២៤ លើវិញ្ញាសាជិះស្គីបន្ទះ

យុវជនជាច្រើន បានចូលរួមប្រកួតកាលពីថ្ងៃអាទិត្យ ទី ២៨ ខែកក្កដា ខណៈអ្នកជិះស្គី បានប្រកួតនៅទីកន្លែងប្រកួត Place de la Concorde សម្រាប់វិញ្ញាសាជិះស្គីបន្ទះផ្នែកនារី នៅព្រឹត្តិការណ៍អូឡាំពិក២០២៤។

យុវជន៣នាក់ បានដណ្តើមមេដាយទាំង៣គ្រឿង រួមមានកីឡាការិនី Yoshizawa Coco ដែលមានអាយុ ១៤ ឆ្នាំមកពីប្រទេសជប៉ុន បានឈ្នះមេដាយមាសជាមួយនឹងពិន្ទុសរុប 272.75 ។ Liz Akama ដែលមានអាយុ ១៥ ឆ្នាំមកពីប្រទេសជប៉ុន ដណ្តើមបានមេដាយប្រាក់ជាមួយនឹងពិន្ទុ 265.95 និង Rayssa Leal អាយុ ១៦ ឆ្នាំមកពីប្រទេសប្រេស៊ីល ទទួលបានមេដាយសំរឹទ្ធជាមួយនឹងពិន្ទុ 253.37 ។

Yoshizawa បានបង្ហាញពីបច្ចេកទេសជិះដ៏ពិសេសប្រចាំការប្រកួតដែលទទួលបាន 96.46ពិន្ទុ ដែលជាពិន្ទុខ្ពស់បំផុតរបស់នាង ដែលបានជំរុញនាងឱ្យឡើងដល់កំពូលតារាងពិន្ទុ។

ចំណែក Akama ទទួលបាន 92.62 ពិន្ទុជាមួយបច្ចេកទេសដ៏ពិសេសបំផុតរបស់នាង។ រីឯ Leal ដែលបានឈ្នះមេដាយប្រាក់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូឆ្នាំ ២០២០ ធ្វើបានល្អជាមួយនឹងក្បាច់ដ៏ពិសេសបំផុតដើម្បីទទួលបានពិន្ទុ 88.83 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង