×

អត្តពលិកជាច្រើននាក់ ធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅព្រឹត្តិការណ៍អូឡាំពិកប៉ារីស

៣ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ត្រូវបានប្រារព្ធឡើងដោយមានការប្រុងប្រយ័ត្នយ៉ាងតឹងរ៉ឹង ដោយសារតែជំងឺរាតត្បាតសាកល កូវីដ១៩ មេរោគនេះបានបង្ខំឱ្យអត្តពលិកជាច្រើនដកខ្លួនចេញពីការប្រកួតនានានៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស២០២៤។

អត្តពលិកជាច្រើននាក់បានធ្វើតេស្តវិជ្ជមាន រួមទាំងកីឡាករហែលទឹកអូស្ត្រាលី Lani Pallister ដែលជាក្តីសង្ឃឹមសម្រាប់ការឈ្នះមេដាយក្នុងវិញ្ញាសាហែលទឹកសេរី 1,500 ម៉ែត្រផ្នែកនារី ប៉ុន្តែត្រូវដកខ្លួនចេញពីវិញ្ញាសានេះ។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រុមអូស្ត្រាលីបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីសន្សំថាមពលរបស់ Pallister សម្រាប់វិញ្ញាសាហែលបណ្ដាក់សេរី 4x200m ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។

ដូចគ្នានេះដែរ កីឡាករហែលទឹក អង់គ្លេស Adam Peaty ដែលបានធ្វើតេស្តវិជ្ជមានក្រោយខកខានក្នុងការប្រកួតវិញ្ញាសាហែលផ្ងារវគ្គដណ្ដើមយកមេដាយមាស 100 ម៉ែត្រ បាននិយាយថា គាត់នឹងផ្តោតលើការជាសះស្បើយពេញលេញ ដើម្បីត្រៀមខ្លួនសម្រាប់វិញ្ញាសាហែលបណ្ដាក់នៅចុងសប្ដាហ៍នេះ។

កីឡាការិនីកីឡាបាល់គប់លើទឹករបស់អូស្ត្រាលីមួយចំនួនបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ មុនពិធីបើក ដោយបង្ខំឱ្យពួកគេនៅដាច់ដោយឡែកពីសមាជិកក្រុមផ្សេងទៀត។
យ៉ាងណាមិញ ក្រុមនេះបានលេងកាលពីថ្ងៃអង្គារ ដោយបានយកឈ្នះស៊ែប៊ី ដោយលទ្ធផល ៨ ទល់នឹង ៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង