កីឡាករ Pan Zhanle បានបង្កើតឯតទគ្គកម្មពិភពលោកថ្មីក្នុងវិញ្ញាសាហែលសេរីចម្ងាយ ១០០ ម៉ែត្រ ដោយប្រើប្រាស់ថិរវេលា 46.40 ដែលជាកំណត់ត្រាពិភពលោកដំបូងគេនៃកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។
Pan របស់សាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមយ៉ាងអស្ចារ្យ ដោយនាំមុខគេនៅក្នុងអាងហែលទឹក ហើយបានបញ្ចប់ទីមុនកីឡាករ Kyle Chalmers របស់អូស្ត្រាលី ដែលបានដណ្ដើមបានប្រាក់ជាមួយនឹងថិរវេលា 47.48 បន្ទាប់មកកីឡាករ David Popovici របស់រ៉ូម៉ានី ដែលទទួលបានមេដាយសំរឹទ្ធ ជាមួយនឹងថិរវេលា 47.49 ។
សូមជម្រាបថា Pan ក៏ជាអត្តពលិកដំបូងគេរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលបានឈ្នះមេដាយមាសអូឡាំពិក លើវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រនេះផងដែរ៕