កីឡាការិនី Zhou Yaqin ក្មេងស្រីជនជាតិចិនអាយុ ១៨ ឆ្នាំដែលបានឈ្នះមេដាយប្រាក់លើវិញ្ញាសាកាយសម្ព័ន្ធអាទីស្ទិក នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស បានធ្វើត្រាប់តាមកីឡាការិនី Alice D’Amato អ៊ីតាលី និងមិត្តរួមជាតិរបស់នាងគឺ Manila Esposito ដែលបានឈ្នះមេដាយមាស និងមេដាយសំរឹទ្ធ។
ក្នុងពិធីបំពាក់មេដាយ Zhou បានឃើញ D’Amato និង Esposito ខាំមេដាយរបស់ពួកគេដើម្បីថតរូប ដែល Zhou ហាក់មានការភ្ញាក់ផ្អើលដែលបានឃើញជាលើកដំបូងនៅក្នុងអាជីពរបស់នាង។ បន្ទាប់មក នាងក៏ធ្វើត្រាប់តាម ហើយខាំមេដាយដែលជាមេដាយអូឡាំពិកដំបូងបង្អស់របស់នាង។
ក្នុងនាមជាសមាជិកថ្មីនៃក្រុមកាយសម្ព័ន្ធចិន Zhou បានឈ្នះជើងឯកថ្នាក់ជាតិលើកដំបូងក្នុងឆ្នាំ ២០២០ នៅពេលនាងមានអាយុ ១៥ ឆ្នាំ។ នៅខែកុម្ភៈ ឆ្នាំ២០២៤ នាងបានឈ្នះមេដាយមាសចំនួន ២គ្រឿង នៅក្នុងព្រឹត្តិការណ៍ពិភពលោក 2024 FIG Artistic Gymnastics World Cup ៕