×

Messi សុខចិត្តមិនយកហែតទ្រីកខ្លួនឯង ដើម្បីផ្ដល់ឱកាសឱ្យ Mbappe ស៊ុតបាល់១១ម៉ែត្រជំនួស

Kylian Mbappe បានទទួលកាតព្វកិច្ចទាត់បាល់១១ម៉ែត្រ ពីមិត្តរួមក្រុម Lionel Messi នៅចុងម៉ោង ប៉ុន្តែមិនធ្វើបានសម្រេច នៅកីឡដ្ឋាន Parc des Princes កាលពីយប់មិញ។

Kylian Mbappe ខកខានបាល់ប៉េណាល់ទីនៅម៉ោងបន្ថែម ស្របពេលដែល Lionel Messi មានឱកាសស៊ុតយកហែតទ្រីកខ្លួនឯង បន្ទាប់ពីស៊ុតបាន ២គ្រាប់ ប៉ុន្តែកីឡាករអាហ្សង់ទីននេះ បានសម្រេចចិត្តផ្ដល់បាល់ទៅឱ្យកីឡាករបារាំងវិញ។ ទោះជាយ៉ាងណា ក្រុម Paris Saint-Germain បានយកឈ្នះក្រុម RB Leipzig ក្នុងលទ្ធផល ៣-២ ក្នុងពានរង្វាន់ Champions League យប់មិញ។

សម្រាប់គ្រាប់បាល់បើកឆាករបស់ PSG ធ្វើបានដោយ Mbappe នៅតង់ទី១ ទោះបីជាគេបានខកខានឱកាសរកគ្រាប់ទី២ក៏ដោយ។

Mbappe បាននិយាយបែបនេះថា៖ “វាជារឿងធម្មតាទេ។ វាគឺជាការគោរពគ្នា។ គាត់ (Messi) ជាកីឡាករល្អបំផុតនៅលើពិភពលោក វាជាកិត្តិយសរបស់ខ្ញុំដែលបានលេងជាមួយគាត់។ នៅពេលទទួលបានលើកទី២ ពួកយើងក៏ផ្លាស់ប្ដូរគ្នាទាត់ គាត់បានប្រាប់ឱ្យខ្ញុំជាអ្នកទាត់៕”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង