×

AC Milan បដិសេធសំណើពី Barcelona ផ្ទេរយកខ្សែបម្រើ Rafael Leão

យោងតាមសារព័ត៌មាន Gazzetta dello Sport បានអោយដឹងថាក្លិបអ៊ីតាលី AC Milan បានធ្វើការបដិសេធសំណើពីក្លិបអេស្ប៉ាញ Barcelona ក្នុងការផ្ទេរយកខ្សែបម្រើ Rafael Leão ។

ក្លិបអ្នកមានបុណ្យត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ ព័រទុយហ្កាល់ នាពេលថ្មីៗនេះ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេ ប៉ុន្តែជាមួយនឹងពេលវេលានៅសល់តិចតួចក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។

មែនទែនទៅ AC Milan ក៏មានការចាប់អារម្មណ៍ចំពោះសំណើពី Barcelona ខ្លះដែរ ប៉ុន្តែដោយសារការខើចពេលវេលា ក្នុងការស្វែងរកអ្នកជំនួស Rafael Leão បាននោះ ទើបក្លិបនៅក្របខណ្ឌ Serie A មិនអាចប្រើប្រាស់គម្រោងចែកផ្លូវជាមួយកីឡាករវ័យ ២៥ ឆ្នាំនោះទេ។

តម្លៃផ្តាច់កុងត្រានៅក្នុងកិច្ចព្រមព្រៀងរបស់ Rafael Leão គឺមានតម្លៃ ១៧៥លានអឺរ៉ូ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុដ៏អាក្រក់របស់ក្លិប Barcelona មានន័យថាពួកគេគ្មានលទ្ធភាពដែលអាចបំពេញតាមលក្ខខណ្ឌនោះទេ។ ដូច្នេះហើយ Barcelona ក៏កំពុងស្វែងរកជម្រើសផ្សេងទៀតដែលជម្រើសទាំងនោះរួមទាំង Federico Chiesa របស់ក្លិប Juventus ផងដែរ។

Rafael Leão បន្តកុងត្រាជាមួយ AC Milan រហូតដល់រដូវក្តៅឆ្នាំ ២០២៨ ។ មកទល់ពេលនេះ រូបគេបានបង្ហាញខ្លួនជាមួយ AC Milan បានចំនួន២១១ ប្រកួត ស៊ុតបាន៥៨គ្រាប់ និងបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ Serie A 2021–22 ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង