×

ក្លិប Atalanta មានសម្ពាធក្រោយកីឡាករ២រូបមានបំណងចង់ចាកចេញ

ក្លិប Atalanta ម្ចាស់ជើងឯក UEFA Europa League 2023-24 កំពុងស្ថិតក្នុងសម្ពាធ ក្រោយពីកីឡាករសំខាន់របស់ខ្លួនចំនួន២រូប គឺខ្សែបម្រើ Ademola Lookman និង ខ្សែបម្រើ Teun Koopmeiners បានបង្ហាញបំណងចង់ចាកចេញពីក្លិប។

នាយកប្រតិបត្តិរបស់ក្លិប Atalanta លោក Luca Percassi បានបញ្ជាក់ពីគោលបំណងដើម្បីរក្សាទុកកីឡាករវ័យ២៦ឆ្នាំ អោយបន្តស្នាក់នៅជាមួយក្លិបនៅលីគកំពូលអ៊ីតាលីបន្តទៀត ។

Lookman កើតនៅអង់គ្លេសប៉ុន្តែមានសញ្ជាតិដើមនីហ្សេរីយ៉ាកំពុងមានទំនាក់ទំនងផ្លាស់ទៅកាន់ក្លិប Paris Saint-Germain នៅក្របខណ្ឌ Ligue 1 បើទោះបីជាអតីតកីឡាករ Everton និង RB Leipzig រូបនេះមានកុងត្រាជាមួយក្លិប Atalanta ដល់ឆ្នាំ២០២៦ និងមានតម្លៃខ្លួន៥៥លានអឺរ៉ូក៏ដោយ។ ក្រៅពី Ademola Lookman ហើយ ខ្សែបម្រើសញ្ជាតិហូឡង់ Teun Koopmeiners ក៏កំពុងជំរុញអោយរូបគេផ្លាស់ទៅកាន់ក្លិបរួមលីគ Juventus ផងដែរ។

Ademola Lookman បានបង្កើតកំណត់ត្រាដ៏អស្ចារ្យដោយរកបាន Hat-Trick អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League 2023-24 ខណៈ Atalanta បានយកឈ្នះ Bayer Leverkusen ក្នុងលទ្ធផល ៣ទល់និង០ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់កំពូលទី២អឺរ៉ុប ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

សម្រាប់សាមីកីឡាករ Ademola Lookman មានបំណងចង់ចាកចេញ ដោយមិនចង់អោយក្រុមដាក់ឈ្មោះរូបគេក្នុងការប្រកួតបើកឆាកក្របខណ្ឌ Serie A ដែលបានឈ្នះក្រុម Leece ដោយលទ្ធផល ៤-០ នោះទេ។

ទោះយ៉ាងណា នាយកប្រតិបត្តិរបស់ក្លិប Atalanta លោក Luca Percassi បានអះអាងថា កីឡាករទាំងអស់ជាកម្មសិទ្ធិរបស់ក្លិប Atalanta ហើយក្លិបនឹងសម្រេចចិត្តថាត្រូវធ្វើអ្វីសម្រាប់ក្រុម ។Percassi ក៏បានសម្តែងការមិនពេញចិត្តចំពោះអាកប្បកិរិយារបស់ Lookman និង Koopmeiners ផងដែរបន្ទាប់ពីពួកគេជំនះ និង មិនដាក់អារម្មណ៏ហ្វឹកហាត់ជាមួយមិត្តរួមក្រុម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង