×

កីឡាករអេស្ប៉ាញ Marc Márquez ឈ្នះការប្រណាំងម៉ូតូ GP កម្មវិធី Aragon Motorcycle Grand Prix

កីឡាករអេស្ប៉ាញ Marc Márquez បានទទួឡជ័យជំនះនៅក្នុងការប្រកួតប្រណាំងម៉ូតូ GP កម្មវិធី Aragon Motorcycle Grand Prix។

ការប្រកួតត្រូវធ្វើឡើងនាទីលានដែលមានឈ្មោះថា MotorLand Aragón ស្ថិតនាទីក្រុង Alcañiz ប្រទេសអេស្ប៉ាញ ដោយកីឡាករត្រូវជិះចំនួន ២៣ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ ១១៦,៧៧១ គីឡូម៉ែត្រ។

យ៉ាងណា កីឡាករ Marc Márquez បានបញ្ចប់ទីព្រ័ត្រមុនគេ ដោយសមាជិកក្រុម Ducati បានប្រើពេលអស់ ៤១នាទី និ ៤៧វិនាទី ចុច០៨២។ សម្រាប់ចំណាត់ថ្នាក់លេខ២ និង លេខ៣ ក៏បានទៅលើកីឡាករម្ចាស់ផ្ទះដែរ គឺលេខ២បានទៅលើកីឡាករ Jorge Martin មកពីក្រុម Ducati ដូចគ្នា ដោយយឺតជាង ៤វិនាទី ចុច៧៨៩ ហើយកីឡាករ Pedro Acosta មកពីក្រុម Red Bull បានលេខ៣ ដោយយឺតជាង ១៤វិនាទី ចុច៩០៤។

នៅតារាងពិន្ទុសរុបគឺ កីឡាករ Jorge Martín នៅតែឈរកំពូលតារាង មាន ២៩៩ពិន្ទុ កីឡាករអ៊ីតាលី Francesco Bagnaia នៅលេខ២ មាន ២៧៦ ពិន្ទុ ហើយកីឡាករ Marc Márquez នៅលេខ៣ មាន ២២៩ពិន្ទុ។

សម្រាប់ការប្រកួត Moto 2 វិញ កីឡាករទាំងអស់ត្រូវជិះតែ ១៩ជុំទីលាន ហើយជ័យជំនះបានទៅលើកីឡាករអង់គ្លេស Jake Dixon មកពីក្រុម CFMOTO Inde Aspar ។

ចំពោះការប្រកួត Moto 3 វិញ កីឡាករត្រូវជិះចំនួន ១៧ជុំទីលានប៉ុណ្ណោះ ហើយជ័យជំនះបានទៅលើកីឡាករម្ចាស់ផ្ទះ Jose Antonio Rueda មកពីក្រុម Red Bull KTM។

សូមបញ្ជាក់ថា កម្មវិធី Aragon Motorcycle Grand Prix គឺជាដំណាក់កាលទី១២ ក្នុងចំណោម២០នៃការប្រណាំងម៉ូតូ GP ជ្រើសរើសជើងឯកពិភពលោក MotoGP World Championship ប្រចាំរដូវកាល ២០២៤នេះ។

ការប្រកួតជាបន្តដំណាក់កាលទី១៣ ជាកម្មវិធី San Marino and Rimini Riviera motorcycle Grand Prix ធ្វើឡើងនាទីក្រុង Misano Adriatico កោះ San Marino ថ្ងៃទី ៨ ខែកញ្ញា ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង