×

Dortmund កំណត់គោលដៅអ្នកជំនួស Haaland ដែលអាចនឹងចាកចេញ

ក្លិប Borussia Dortmund ត្រូវបានគេរាយការណ៍ថា កំពុងចរចាជាមួយកីឡាករ Paul Onuachu របស់ក្លិប KRC Genk ដើម្បីជំនួសកន្លែងរបស់ Erling Haaland ។ នេះបើយោងតាមសារព័ត៌មាន Sky Germany ។

កីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានគេមើលឃើញថា អាចជំនួសកីឡាករ Erling Haaland ដែលអាចនឹងចាកចេញពីកីឡដ្ឋាន Signal Iduna Park នៅរដូវក្តៅឆ្នាំ២០២២ ។

Onuachu ដែលរកបាន ១១គ្រាប់ក្នុង ១៥ ប្រកួតនៅរដូវកាលនេះ មានតម្លៃទីផ្សារបច្ចុប្បន្ន ២២ លានផោនក្នុង Transfermarkt ។

រដូវកាលមុន គេរកបាន ២៩គ្រាប់ក្នុងការប្រកួតលីគចំនួន ៣៣ ។ កិច្ចសន្យារបស់គេនៅក្លិបបែលហ្ស៊ិក នឹងផុតកំណត់នៅឆ្នាំ២០២៤។

សូមជម្រាបថា ពាក្យចចាមអារ៉ាម បានបង្ហាញថា Haaland ទំនងជាចាកចេញពីអាល្លឺម៉ង់ ដើម្បីចូលរួមជាមួយក្លិបនៅប្រទេសអង់គ្លេស។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង