កម្មវិធី MasterChef Cambodia របស់ក្រុមហ៊ុន សេវាផ្សព្វផ្សាយកម្ពុជា (CBS) បង្កើតកំណត់ត្រាអ្នកទស្សនាថ្មី និង ពង្រីកការទស្សនាដល់កំរិតសកល
- ផ្សេងៗ
- September 3rd, 2024 (1 month)
- 287 Views
-
ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2024- ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា (CBS) មានមោទនភាពក្នុងការប្រកាសថាកម្មវិធីជាស៊េរី ដែលមានឈ្មោះថា MasterChef Cambodia ដែលឥឡូវនេះកំពុងស្ថិត នៅក្នុងរដូវកាលទី 3 របស់ខ្លួននៅលើកញ្ចក់ទូរទស្សន៍ CTN បានកំណត់ព្រឹត្តិការណ៍ថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រទូរទស្សន៍កម្ពុជា។ កម្មវិធីនេះទទួលបានលើសការរំពឹងទុកនិងកំណត់ត្រាចំនួនអ្នកទស្សនារួចទៅហើយ ដោយមានការចូលមើលដ៏អស្ចារ្យដល់ទៅ 140 លានដងនៅទូទាំងទូរទស្សន៍ Facebook និង YouTube។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ ធ្វើឱ្យ MasterChef Cambodia ក្លាយជាកម្មវិធីភាគទូរទស្សន៍ដែលមានអ្នកមើលច្រើនជាងគេ គ្រប់ពេលវេលានៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមការវិភាគឯករាជ្យដោយការវាយតម្លៃរបស់ Kantar Media និង ទិន្នន័យវិភាគតាមអ៊ីនធឺណិត។
ដោយឈរលើភាពជោគជ័យដែលមិនធ្លាប់មានពីមុនមក ក្រុមហ៊ុនCBS មានសេចក្តីរំភើបរីករាយក្នុងការប្រកាសថាចាប់ពីខែក្រោយនេះទៅ កម្មវិធី MasterChef Cambodia នឹងអាចអោយទស្សនិកជនទូទាំងពិភពលោកទស្សនាតាមរយៈ YouTube ជាមួយនឹងអក្សររត់ពីក្រោមជាភាសា អង់គ្លេស បារាំង ចិន និង បាហាសាឥណ្ឌូនេស៊ី ។ គំនិតផ្តួចផ្តើមនេះនឹងមិនត្រឹមតែណែនាំមុខម្ហូប និង វប្បធម៌ខ្មែរដល់អ្នកគាំទ្រ MasterChef ទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទិដ្ឋភាពធ្វើម្ហូបដ៏រស់រវើកនៃប្រទេសកម្ពុជាផងដែរ។
“ភាពជឿនលឿននៃបច្ចេកវិទ្យា AI ទីបំផុតបានធ្វើឱ្យការចម្លង និងការបកប្រែដែលមានតម្លៃទាបក្លាយជាការពិត” Dave Ulmer នាយកប្រតិបត្តិនៃ ក្រុមហ៊ុនCBS បានមានប្រសាសន៍។ “ប៉ុន្តែវាជាអ្នកគាំទ្រដ៏អស្ចារ្យមិនគួរឱ្យជឿរបស់យើង និង ប្រជាប្រិយភាពយ៉ាងខ្លាំងនៃកម្មវិធីអន្តរជាតិនេះ ដែលពិតជាធ្វើឱ្យរឿងនេះអាចទៅរួច” ។
ភាពជោគជ័យរបស់ MasterChef Cambodia គឺជាផ្នែកមួយនៃនិន្នាការកាន់តែទូលំទូលាយនៃការបង្កើនចំនួនអ្នកទស្សនានៅលើវេទិកាឌីជីថលរបស់ CBS ។ បន្ថែមពីលើ MasterChef Cambodia ក្រុមហ៊ុនCBS ក៏ទទួលបានអ្នកទស្សនាយ៉ាងច្រើនសម្រាប់កម្មវិធីធំៗផ្សេងទៀត រួមមានៈ
• អូឡាំពិកប៉ារីសឆ្នាំ 2024: 23 លាន views
• កូនក្រមុំកែមុខ (រឿងភាគខ្មែរ)៖ 22 លាន views
• បាល់ទាត់អ៊ឺរ៉ុប UEFA Euro 2024៖ 58 លាន views
ទិន្នន័យទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ CBS ក្នុងការវិវត្តន៍ពីកម្មវិធីផ្សាយតាមទូរទស្សន៍តាមបែបប្រពៃណីទៅជាអ្នកផ្តល់មាតិកាឌីជីថលឈានមុខគេ ដែលជាការផ្លាស់ប្តូរដែលត្រូវបានទទួលស្គាល់កាលពីដើមឆ្នាំនេះជាមួយនឹងពានរង្វាន់ការផ្លាស់ប្តូរបែបឌីជីថល Digital Transformation Award ដ៏មានកិត្យានុភាពនៅឯកម្មវិធី ពានរង្វាន់ផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក Asia-Pacific Broadcasting+ Awards ឆ្នាំ 2024។
ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានទទួលស្គាល់ថាជាបណ្តាញផ្សព្វផ្សាយនាំមុខគេ និងមានបទដ្ឋានច្នៃប្រឌិតខ្ពស់ក្នុងវិស័យទូរទស្សន៍កម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន CBS បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការបម្រើជាចំណីចក្ខុ និងចំណេះដឹងដល់ពលរដ្ឋកម្ពុជា តាមរយៈការផ្តល់កម្មវិធីផ្សាយលំដាប់អន្តរជាតិ ដែលនាំមកជូននូវទស្សនីយភាពកម្សាន្ត ការអប់រំ និងការបំផុសគំនិតផ្សេងៗ។ បន្ថែមពីនេះ ក៏រួមមានកម្មវិធីកម្សាន្ត ព័ត៌មាន និងចំណេះដឹងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់អ្នកទស្សនារាប់លាននាក់នៅលើកញ្ចក់ទូរទស្សន៍ អនឡាញ និងតាមបណ្តាញផ្សព្វផ្សាយឌីជីថល ដូចជា CTN, MyTV, CNC, CNC Sports, និង CBS Digital ដោយធើ្វឱ្យ CBS ក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលមានអ្នក ស្រលាញ់ គោរព និង ទស្សនា ច្រើនបំផុតក្នុងប្រទេសកម្ពុជា។
គួររំឮកថា ក្រុមហ៊ុន CBS ក៏ជាអ្នកឧបត្ថម្ភ និងជាដៃគូដ៏ធំមួយរបស់មូលនិធិ Cambodian Children’s Fund (CCF) និងអង្គការ Indochina Starfish Foundation (ISF) រួមទាំងបើកចំហរសម្រាប់ជំនួយសប្បុរសធម៌ដោយមិនប្រកាន់ជំនឿសាសនា ដែលជំរុញលើកកម្ពស់សិទ្ធិអំណាចរបស់កុមារនិងពលរដ្ឋក្រីក្រនៅកម្ពុជា ដើម្បីការផ្លាស់ប្តូរជីវិតជាវិជ្ជមាន ដោយផ្តល់ការអប់រំប្រកបដោយគុណភាព សេវាសុខាភិបាលល្អប្រសើ និងឱកាសផ្សេងៗទៀតនៅក្នុងសង្គម ៕
Cambodian Broadcasting Service’s MasterChef Cambodia Sets New Viewership Records and Expands Global Reach
Phnom Penh, Cambodia – September 3, 2024 – Cambodian Broadcasting Service (CBS) is proud to announce that its flagship series, MasterChef Cambodia, now in its third season on CTN, has set a new milestone in Cambodian television history. The show has already surpassed all expectations and viewership records, amassing an astonishing 140 million views across TV, Facebook, and YouTube. This remarkable achievement cements MasterChef Cambodia as the most-watched television series of all time in Cambodia, according to independent analysis by Kantar Media ratings and proprietary online analytics data.
Building on this unprecedented success, CBS is thrilled to announce that starting next month, MasterChef Cambodia will be accessible to audiences worldwide via YouTube, with subtitles available in English, French, Mandarin, and Bahasa Indonesian. This initiative will not only introduce Cambodian cuisine and culture to MasterChef fans globally but also showcase the vibrant culinary landscape of Cambodia.
“Advancements in AI technology have finally made low-cost transcription and translation a reality,” said Dave Ulmer, Chief Executive Officer of CBS. “But it’s the incredible fan base and extreme popularity of this international show that really make this possible.”
The success of MasterChef Cambodia is part of a broader trend of increasing viewership across CBS’s digital platforms. In addition to MasterChef Cambodia, CBS has achieved significant viewership for other major programs, including:
• Paris 2024 Olympics: 23 million views
• The Bride in Disguise (Khmer drama): 22 million views
• UEFA Euro 2024: 58 million views
These numbers reflect CBS’s commitment to evolving from a traditional free-to-air broadcaster to a leading digital content provider, a transformation that was recognized earlier this year with the prestigious Digital Transformation Award at the 2024 Asia-Pacific Broadcasting+ Awards.
About Cambodian Broadcasting Service
Since its inception in 2003, the Cambodian Broadcasting Service (CBS), part of the Royal Group of Companies, has been the benchmark of innovation in Cambodian television. CBS strives to enrich the lives of all Cambodians by providing top-class TV that entertains, educates, and inspires. Providing award-winning entertainment, news, and education to millions of viewers on-air and online, across its television and digital platforms of CTN, MyTV, CNC, CNC Sports, and CBS Digital, CBS has become the country’s most watched and respected broadcaster.
CBS is also a proud sponsor and partner of the Cambodian Children’s Fund (CCF), ISF, and various relief charities of all faiths, promoting support and empowerment to transform the lives of Cambodia’s children and needy families by providing access to quality education, healthcare, and opportunities.