×

UEFA ទម្លាក់តម្លៃសំបុត្រសម្រាប់ក្រុមអ្នកគាំទ្រក្រុមភ្ញៀវក្នុងពានរង្វាន់អឺរ៉ុប

សារព័ត៌មាន BBC បានអោយដឹងថា តម្លៃសំបុត្រសម្រាប់ក្រុមអ្នកគាំទ្រក្រុមភ្ញៀវនៅគ្រប់ពានរង្វាន់របស់ UEFA ទាំងបីដែលមាន Champions League, Europa League និង Conference League នឹងត្រូវបានបញ្ចុះតម្លៃសម្រាប់ការចូលទស្សនា។

តាមសេចក្ដីប្រកាសរបស់ UEFA ពានរង្វាន់ Champions League សម្រាប់អ្នកគាំទ្រក្រុមផ្ញៀវមានតម្លៃ ៦០អឺរ៉ូ ឬ ៥០,៥៥ផោនក្នុងមួយសំបុត្រ ខណៈតម្លៃសំបុត្រសម្រាប់ Europa League មានតម្លៃ ៤០អឺរ៉ូ ឬ ៣៣,៧០ ផោនក្នុងមួយសំបុត្រ និងតម្លៃសំបុត្រទី៣ គឺ Conference League មានតម្លៃ ២០អឺរ៉ូ ឬ ១៦,៨៥អឺរ៉ូ។

ចំណែកសម្រាប់រដូវកាលក្រោយតម្លៃសំបុត្រនឹងបញ្ចុះមកត្រឹម ៥០អឺរ៉ូ ឬ ៤២,១២ផោន សម្រាប់ UEFA Champions League ហើយ ៣៥អឺរ៉ូ ឬ ២៩,៤៨ផោនជាតម្លៃមួយសំបុត្រសម្រាប់ UEFA Europa League តម្លៃនេះសម្រាប់អ្នកគាំទ្រក្រុមភ្ញៀវប៉ុណ្ណោះ មិនសម្រាប់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះឡើយ។

កាលពីឆ្នាំ ២០១៩-២០២០ តម្លៃសំបុត្រ ៧០អឺរ៉ូ ឬ ៦៣,៥៩ផោន សម្រាប់ UEFA Champions League និង ៤៥អឺរ៉ូ ឬ ៤១ផោនសម្រាប់សំបុត្រមួយសន្លឹកក្នុងការចូលទស្សនាពានរង្វាន់ UEFA Europa League ។

ការបញ្ចុះតម្លៃសំបុត្រនេះធ្វើឡើងបន្ទាប់ពីអ្នកគាំទ្របាននាំគ្នាប្រឆាំងតវ៉ា ព្រោះតែតម្លៃហាក់ខ្ពស់ខ្លាំងពេក ពិសេសគឺសម្រាប់អ្នកគាំទ្រក្រុមភ្ញៀវតែម្ដង ដែលពួកគេត្រូវចំណាយច្រើនមានទាំងការធ្វើដំណើរ និងការហូបចុចជាដើម។

ជុំវិញរឿងនេះប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បាននិយាយថា “នេះជាជំហានសំខាន់មួយទៀតក្នុងការបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ UEFA ក្នុងការបង្កើនបទពិសោធន៍នៃការប្រកួតសម្រាប់អ្នកគាំទ្រទាំងអស់។ ដោយដាក់ចេញនូវគោលការណ៍មិត្តភាពអ្នកគាំទ្រកាន់តែច្រើន យើងបន្តបេសកកម្មរបស់យើងក្នុងការរក្សាបាល់ទាត់ជាកីឡារួម ដែលអ្នកគាំទ្រដែលធ្វើដំណើរជុំវិញទ្វីបអឺរ៉ុបដើម្បីមកគាំទ្រក្រុមរបស់ពួកគេ។”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង