×

Foden, Palmer និង Watkins បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួត Nations League

Phil Foden, Cole Palmer និង Ollie Watkins បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត Nations League នាពេលខាងមុខ។

ខ្សែបម្រើប្រយុទ្ធ Foden របស់ Man City ដែលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ត្រូវបានកោះហៅដោយគ្រូបង្វឹកបណ្តោះអាសន្នរបស់អង់គ្លេស លោក Lee Carsley ប៉ុន្តែមិនបានចូលរួមជាមួយក្រុមដោយសារតែជំងឺ។

សមាគមបាល់ទាត់អង់គ្លេសបាននិយាយថា ខ្សែប្រយុទ្ធ Palmer របស់ Chelsea និងខ្សែប្រយុទ្ធ Watkins របស់ Aston Villa បានត្រឡប់ទៅក្លិបរៀងៗខ្លួន ដើម្បីបន្តការស្តារនីតិសម្បទាពីបញ្ហាដែលកំពុងកើតមាន។

អង់គ្លេស ត្រូវប៉ះសាធារណរដ្ឋអៀរឡង់ក្នុងទីក្រុង Dublin នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា មុនពេលទទួលភ្ញៀវហ្វាំងឡង់នៅកីឡដ្ឋាន Wembley នាថ្ងៃទី១១ ខែកញ្ញា។

ការប្រកួតទាំងពីរ នឹងមានផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុន CBS ទាំងលើកញ្ចក់ទូរទស្សន៍ និងលើបណ្ដាញសង្គម តាមរយៈ CNC Sports !

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង