កីឡាករអង់គ្លេស Jack Draper បានបន្តឡើងដល់វគ្គ៤នាក់ចុងក្រោយ នៃការប្រកួតវាយកូនបាល់ កម្មវិធី US Open 2024។
ជាក់ស្តែង កីឡាករ វ័យ២២ឆ្នាំ បានជួបប្រកួត និងយកឈ្នះកីឡាករអូស្ត្រាលី Alex de Minaur នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយ តាមរយៈលទ្ធផល 6-3 7-5 និង 6-2។
កីឡាករ Jack Draper នឹងបន្តទៅជួបកីឡាករអ៊ីតាលី Jannik Sinner ដែលបានយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីឆេក Karolína Muchová បានយកឈ្នះកីឡាការិនីប្រេស៊ីល Beatriz Haddad Maia នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយ ដោយលទ្ធផល 6-1 និង 6-4។
កីឡាការិនី Karolína Muchová និងបន្តឡើងវគ្គ៤នាក់ចុងក្រោយ ជួបកីឡាការិនីម្ចាស់ផ្ទះអាមេរិក Jessica Pegula ដែលបានយកឈ្នះកីឡាការិនីប៉ូឡូញ Iga Świątek៕