កីឡាការិនីរុស្ស៊ី Daria Kasatkina បានទទួលជ័យជំនះក្នុងជុំទី២នៃការប្រកួតវាយកូនបាល់ កម្មវិធី Korea Open 2024 ដែលធ្វើឡើងនាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ជាក់ស្តែង នារីវ័យ២៧ឆ្នាំ បានជួបប្រកួតនឹងយកឈ្នះកីឡាការិនី អាមេរិក Hailey Baptiste តាមរយៈលទ្ធផល 6-4 និង 6-2។
កីឡាការិនី Daria Kasatkina នឹងបន្តឡើងវគ្គ៨នាក់ចុងក្រោយ ជួបកីឡាការិនីអង់គ្លេស Emma Raducanu ដែលបានយកឈ្នះកីឡាការិនីចិន Yuan Yue។
រីឯការប្រកួត១គូទៀតគឺកីឡាការិនីប្រេស៊ីល Beatriz Haddad Maia បានយកឈ្នះកីឡាការិនី អូស្ត្រាលី Ajla Tomljanović នៅក្នុងការប្រកួតជុំទី២ដោយលទ្ធផល 6-3 និង 6-4។
កីឡាការិនី Beatriz Haddad Maia នឹងបន្តឡើងវគ្គ៨នាក់ចុងក្រោយ ជួបកីឡាការិនីរុស្ស៊ី Polina Kudermetova ដែលបានយកឈ្នះកីឡាការិនី Ekaterina Alexandrova ជនជាតិរុស្ស៊ីដូចគ្នា៕