ការប្រកួតវាយកូនបាល់ ផ្នែកនារីកម្រិត WTA 500 កម្មវិធី Korea Open ២០២៤ បានបញ្ចប់ហើយ បន្ទាប់ពីដំណើរការរយៈពេល១សប្តាហ៍កន្លងមក នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកដែរ គឺកីឡាការិនីប្រេស៊ីល Beatriz Haddad Maia ដោយបានយកឈ្នះកីឡាការិនីរុស្ស៊ី Daria Kasatkina នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 1-6 6-4 និង 6-1។
នេះជាការឈ្នះពានរង្វាន់ជាលើកទី៤ សម្រាប់កីឡាការិនី វ័យ២៨ឆ្នាំ បន្ទាប់ពីធ្លាប់ឈ្នះពានរង្វាន់ WTA Elite Trophy, Birmingham Classic និង Nottingham Open។
សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់ផ្នែកនារី កម្មវិធី Korea Open បានដំណើរការជាលើកទី២០ បើគិតត្រឹមឆ្នាំ ២០២៤នេះ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីមានប្រមាណ ៩២ម៉ឺនដុល្លារអាមេរិក៕