កីឡាករហ្វាំឡង់ Esapekka Lappi ជាអ្នកធ្វើបានល្អជាងគេ នៅក្នុងការបើកបរសាកល្បង កម្លាំងម៉ាស៊ីន ការប្រណាំងរថយន្ត កម្មវិធី Rally Chile។
ការប្រកួតបានធ្វើឡើងនាតំបន់ Concepción ប្រទេសឈីលី ដោយកីឡាករទាំងអស់ត្រូវធ្វើការប្រជែងលើចម្ងាយផ្លូវត្រឹមតែ ៦,៧៩ គីឡូម៉ែត្រតែប៉ុណ្ណោះ។
យ៉ាងណា កីឡាករ Esapekka Lappi សមាជិកក្រុម Hyundai បានចូលដល់គោលដៅមុនគេប្រើពេលអស់តែ ៣នាទី ១៨វិនាទី ចុច២។ កីឡាករឡេតូនី Mārtiņš Sesks មកពីក្រុម M-Sport Ford ជាអ្នកទទួលបានលំដាប់ទី២ ប្រើពេលអស់ ៣នាទី ២០វិនាទី ចុច៥។ ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករហ្វាំងឡង់ Sami Pajari មកពីក្រុម Toyota Gazoo Racing ប្រើពេលអស់ ៣នាទី ២០វិនាទី ចុច៨វិនាទី។
សូមបញ្ជាក់ថា កម្មវិធី Rally Chile គឺជាដំណាក់កាលទី ១១ ក្នុងចំណោម១៣ នៃការប្រណាំងរថយន្ត World Rally Championship 2024។
ការប្រកួតផ្លូវការនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែកញ្ញា ខាងមុខ ដោយកីឡាករទាំងអស់នឹងធ្វើការប្រជែងគ្នាលើចម្ងាយផ្លូវសរុប 306.76 គីឡូម៉ែត្រ៕