កីឡាករបារាំង Arthur Fils បានបន្តឡើងមកកាន់ជុំទី២នៃការប្រកួតវាយកូនបាល់កម្មវិធី Japan Open Tennis Championships 2024 ដែលធ្វើឡើងនាទីក្រុងតូក្យូ ប្រទេសជប៉ុន។
ជាក់ស្តែង ការឡើងមកនេះ បន្ទាប់ពី កីឡាករវ័យ២០ឆ្នាំ បានយកឈ្នះកីឡាករអាមេរិក Taylor Fritz នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 6-4 3-6 និង 6-3។
កីឡាករ Arthur Fils នឹងឡើងទៅជួបកីឡាករអ៊ីតាលី Matteo Berrettini ដែលបានទម្លាក់កីឡាករហូឡង់ Botic van de Zandschulp។
រីឯការប្រកួត១គូទៀតគឺកីឡាករអូស្ត្រាលី Jordan Thompson បានយកឈ្នះ កីឡាករន័រវេស Casper Ruud នៅក្នុងការប្រកួតជុំទី១ ដោយលទ្ធផល 7-6 និង 6-1។
កីឡាករ Jordan Thompson នឹងបន្តឡើងជុំទី២ ជួបកីឡាករម្ចាស់ផ្ទះ Kei Nishikori ដែលបានទម្លាក់កីឡាករ ក្រូអាត Marin Čilić៕