ការប្រកួតវាយកូនបាល់ផ្នែកនារី កម្រិត WTA 1000 កម្មវិធី China Open 2024 បានបញ្ចប់រួចរាល់ហើយក្រោយពីដំណើរការរយៈពេល១សប្តាហ៍កន្លងមក នាទីក្រុងប៉េកាំងប្រទេសចិន។
នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកផងដែរ នោះគឺកីឡាការិនីអាមេរិក Coco Gauff ដោយបានយកឈ្នះកីឡាការិនី ឆេក Karolína Muchová នៅក្នុងវគ្គផ្តាច់ព្រ័ត្រតាមរយៈលទ្ធផល 6-1 និង 6-3។
នេះគឺជាពានរង្វាន់ទី ៣ នៅក្នុងអាជីពរបស់នារីវ័យ ២០ឆ្នាំ ក្រោយពីរូបនាង បានឈ្នះពានរង្វាន់ Cincinnati Open ឆ្នាំ២០២៣ និង ពានរង្វាន់ US Open ឆ្នាំ ២០២៣ ដូចគ្នា។
សូមបញ្ជាក់ថា កម្មវិធី China Open បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ១៩៩៣មក បើគិតមកដល់ឆ្នាំ ២០២៤ នេះ វាបានដំណើរការ ២៥លើកហើយក្នុងប្រវត្តិសាស្ត្រ។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ១លាន ៣សែន ដុល្លារអាមេរិក៕