×

ក្រោយបង្ហាញការលេងយ៉ាងល្អ គ្រូ Real Madrid ថា Vinícius Júnior អាចឈ្នះពាន Ballon d’Or នាពេលអនាគត

ខ្សែប្រយុទ្ធ Vinícius Júnior បានបង្ហាញការលេងយ៉ាងល្អ ដោយស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯង ក្នុងចំណោមលទ្ធផលវាយបក ឈ្នះ ៥-២ របស់ Real Madrid ទៅលើ Borussia Dortmund នៅក្នុងការប្រកួត UEFA Champions League កាលពីយប់មិញនេះ។

ក្នុងការប្រកួតនាកីឡដ្ឋាន Santiago Bernabéu ពិតជាជក់ចិត្តមែនទែន ដោយគ្រាន់តែបើកឆាកមកក្រុមភ្ញៀវ Dortmund បានរកបានគ្រាប់បាល់ ២គ្រាប់មុនទៅហើយ ជាការធ្វើបានពី Donyell Malen នៅនាទីទី៣០ និង Jamie Gittens នៅនាទី៣៤ ។ Real Madrid មានឱកាសច្រើន តែស៊ុតមិនចូលទាល់តែសោះ ដោយចប់វគ្គទី១ ក្រុម Dortmund នាំមុខ ២-០ មុន ។

គ្រាន់តែចូលដល់វគ្គទី២ភ្លាមក្រុមម្ចាស់ផ្ទះ Real Madrid ចាប់ផ្ដើមសម្រុកទៀត រហូតដល់នាទីទី៦០ ទើប Antonio Rüdiger តែតមួយក្បាលតាមបាម១គ្រាប់។ បន្ទាប់ពីនោះមក Vinícius Júnior ក៏ក្តាប់បានឱកាសរកបាន២គ្រាប់ នៅនាទី៦២ និង នាទី៨៦។ នាទី៨៣ Lucas Vázquez រកបានគ្រាប់ ទី៤សម្រាប់ Real Madrid ហើយ Vinícius Júnior ក៏រកបានគ្រាប់ទី៣របស់ខ្លួន និងជាគ្រាប់ទី៥ របស់ Real Madrid នៅនាទី ៩០+៣ ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល Real Madrid ៥ Borussia Dortmund ២។

ជាមួយ នឹងការធ្វើបានល្អរបស់ Vinícius Júnior បានធ្វើអោយ គ្រូបង្វឹក Real Madrid លោក Carlo Ancelotti មានការពេញចិត្ត នឹងជឿជាក់ថា សមត្ថភាព និង ទេពកោសល្យរបស់កីឡាកររូបនេះ នឹងនាំអោយរូបគេអាចឈ្នះពានរង្វាន់ Ballon d’Or នាពេលអនាគត។

លោក លោក Carlo Ancelotti បានថ្លែងអោយដឹងដូច្នេះ “ អ្វីដែលខ្ញុំអាចនិយាយនោះគឺយើងកម្រឃើញកីឡាករដែលមានសក្កដានុពលខ្លាំង ដូចជា Vinícius Júnior ណាស់។ ខ្ញុំជឿថា សមត្ថភាពរបស់គេ នឹងអាចនាំអោយគេឈ្នះ ពានរង្វាន់ Ballon d’Or ជាមិនខាន។ ការធ្វើបានល្អរបស់គេមិនមែនត្រឹមតែការប្រកួតនេះទេ ប៉ុន្តែជាការប្រកួតកន្លងមក និង ការប្រកួតទៅមុខទៀត ហើយការអភិវឌ្ឈរបស់គេ នឹងធ្វើអោយគេក្លាយជាកីឡាករដ៏លេចធ្លោក្នុងវិស័យបាល់ទាត់។”

សូមបញ្ជាក់ថា ជំនួបយប់មិញរវាងក្រុមម្ចាស់ផ្ទះ Real Madrid និង Dortmund គឺជាការប្រកួតសន្សំពិន្ទុលើកទី៣ នៃការប្រកួត UEFA Champions League វគ្គ League Phase ហើយ៣លើកនេះក្រុមទាំងពីរឈ្នះ២ចាញ់១ដូចគ្នា ធ្វើអោយពួកគេមាន៦ពិន្ទុស្មើគ្នាតែម្ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង