×

អបអរសាទរ! កែវ សុខសិលា បានជាសះស្បើយពីជំងឺកូវីដ១៩ ចំណែក៤នាក់ទៀត នឹងដឹងលទ្ធផលឆាប់ៗនេះ

អ្នកចាំទី កែវ សុខសិលា គឺជាកីឡាករទី២ក្នុងចំណោម ៦រូប បន្ទាប់ពីខ្សែការពារ សារ៉េត គ្រីយ៉ា ដែលបានជាសះស្បើយ ពីជំងឺកូវីដ១៩ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល ១០ថ្ងៃ នៅប្រទេសបារ៉ែន។នេះបើយោងតាមការចុះផ្សាយរបស់កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ។

ចំណែកកីឡាករជម្រើសជាតិកម្ពុជា ៤រូបទៀត រួមមានកីឡាករ គួច សុកុម្ភៈ, ចាន់ វឌ្ឍនាកា, សឿយ វិសាល និង អ៊ាន ពិសី បានធ្វើតេស្ដ PCR ថ្ងៃនេះរួចរាល់ហើយ ដោយបច្ចុប្បន្ន សមាជិកក្រុមគោ ព្រៃ កម្ពុជាទាំង ៤រូបនេះ កំពុងរង់ចាំលទ្ធផល ដែលនឹងចេញនាថ្ងៃស្អែក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង