×

កីឡាករអ៊ីតាលី Francesco Bagnaia ឈ្នះការប្រណាំងម៉ូតូ GP កម្មវិធី Thailand Motorcycle Grand Prix

ការប្រណាំងម៉ូតូ GP ពានរង្វាន់ Grand Prix Motorcycle Racing ជ្រើសរើសជើងឯកពិភពលោកប្រចាំរដូវកាល ២០២៤ បានបន្តឈានដល់ដំណាក់កាលទី ១៨ ហើយ ដែលជាកម្មវីធី Thailand Motorcycle Grand Prix។

ការប្រកួតនេះបានធ្វើឡើងនាខេត្ត Buriram ប្រទេសថៃ ដោយកីឡាករត្រូវជិះចំនួន ២៦ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ ១១៨,៤០៤ គីឡូម៉ែត្រ។

ជាលទ្ធផលគឺកីឡាករអ៊ីតាលី Francesco Bagnaia មកពីក្រុម Ducati ជាអ្នកទទួលបានជ័យជំនះដោយប្រើពេលអស់ ៤៣នាទី និង ៣៨វិនាទី ចុច១០៨។ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករអេស្ប៉ាញ Jorge Martín មកពីក្រុម Prima Pramac Racing ប្រើពេលអស់ ៤៣នាទី និង៤១វិនាទី ចុច០១៣ ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករអេស្ប៉ាញ Pedro Acosta មកពីក្រុម Ducati ប្រើពេលអស់ ៤៣វិនាទី និង ៤១វិនាទី ចុច៩០៨។

នៅតារាងពិន្ទុសរុបវិញ កីឡាករ Jorge Martín នៅឈរកំពូលតារាងមាន ៤៥៣ពិន្ទុ កីឡាករ Francesco Bagnaia នៅលេខ២ មាន ៤៣៦ពិន្ទុ ហើយកីឡាករអេស្ប៉ាញ Marc Márquez នៅលេខ៣ មាន ៣៥៦ពិន្ទុ។

សម្រាប់លទ្ធផលនៃការប្រកួត Moto 2 វិញ កីឡាករទាំងអស់ត្រូវជិះតែ២០ជុំទីលាន ហើយជ័យជំនះបានទៅលើកីឡាករ អេស្ប៉ាញ Arón Canet មកពីក្រុម Fantic Racing។

លទ្ធផលនៃការប្រកួត Moto 3 វិញ កីឡាករទាំងអស់ត្រូវជិះតែ ១២ ជុំទីលាន ហើយជ័យជំនះបានទៅលើ កីឡាករកូឡុំប៊ី David Alonso មកពីក្រុម CFMoto Aspar Racing។

ការប្រណាំង GP ពានរង្វាន់ Grand Prix Motorcycle Racing ជ្រើសរើសជើងឯកពិភពលោកប្រចាំរដូវកាល ២០២៤ នៅសល់២ដំណាក់កាលទៀតនឹងបញ្ចប់ហើយ ដោយក្នុងនោះ ដំណាក់កាលបន្តទី១៩ ជាកម្មវិធី Malaysian Motorcycle Grand Prix ធ្វើឡើងនាទីក្រុង Sepang ប្រទេសម៉ាឡេស៊ី ថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង