×

កីឡាករអេស្ប៉ាញ Carlos Sainz ឈ្នះការប្រណាំងរថយន្ត F1 កម្មវិធី Mexico City Grand Prix

កីឡាករអេស្ប៉ាញ Carlos Sainz បានទទួលជ័យជំនះនៅក្នុង ប្រណាំងរថយន្ត F1 កម្មវិធី Mexico City Grand Prix ដែលធ្វើឡើងនាទីក្រុង Mexico City ប្រទេសម៉ិកស៊ិក។

ការប្រកួតនោះកីឡាករទាំងអស់ត្រូវធ្វើការជិះចំនួន ៧១ជុំទីលាន មានឈ្មោះថា Autódromo Hermanos Rodríguez សរុបចម្ងាយផ្លូវប្រមាណ ៣០៥,៣៥៤ គីឡូម៉ែត្រ។

យ៉ាងណា កីឡាករ Carlos Sainz អាចបញ្ចប់ទីព្រ័ត្របានមុនគេ ដោយសមាជិកក្រុម Ferrari បានចាយពេលអស់ ១ម៉ោង ៤០នាទី និង ៥៥វិនាទី ចុច៨០០។ កីឡាករអង់គ្លេស Lando Norris មកពីក្រុម McLaren-Mercedes បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាង ៤វិនាទី ចុច៧០៥ ហើយកីឡាករម៉ូណាកូ Charles Leclerc មកពីក្រុម Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង ៣៤វិនាទី ចុច៣៨៧។

នៅតារាងពិន្ទុសរុបវិញ កីឡាករហូឡង់ Max Verstappen ជាអ្នកឈរកំពូលតារាង មាន៣៦២ពិន្ទុ កីឡាករ Lando Norris នៅលេខ២ មាន ៣១៥ពិន្ទុ ហើយ កីឡាករ Charles Leclerc នៅលេខ ៣ មាន ២៩១ ពិន្ទុ។

សូមបញ្ជាក់ថា កម្មវិធី Mexico City Grand Prix គឺជាទីលាន ទី២០ ក្នុងចំណោម ២៤ នៃការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២៤។ ការប្រកួតជាបន្ត ទីលានទ២១ ជាកម្មវិធី São Paulo Grand Prix ធ្វើឡើង នាទីក្រុង São Paulo ប្រទេសប្រស៊ីល ថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង